(ភ្នំពេញ)៖ ពិតជាពិសេស! សម្រាប់លោកអ្នក ដែលចង់បានគេហដ្ឋានរស់នៅបែបទំនើប ស៊ីវិល័យជាមួយតម្លៃពិសេស ប្រកបដោយគុណភាពរឹងមាំ និងភាពងាយស្រួលក្នុងការរស់នៅ ។
លំនៅឋានទីក្រុងរណបសិរីមង្គល ដែលជាម្រោងរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ (Worldbridge) ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ (ខាងត្បូងក្រុងតាខ្មៅប្រមាណ៧គម) មានផ្ទះសរុបចំនួន ២,៤៥៧ល្វែង គ្របដណ្តប់លើផ្ទៃដីប្រមាណ២៣ហិចតា កំពុងដំណើរការសាងសង់យ៉ាងលឿន និងសម្រេចសាងសង់បានផ្ទះ ប្រហែល៣០០ ទៅ៤០០ខ្នង នាចុងត្រីមាសទី១ ឆ្នាំ២០១៩ខាងមុខនេះ។
ប្រភេទផ្ទះរបស់លំនៅឋាននេះមាន ៣ប្រភេទ មានកម្ពស់២ជាន់ រចនាតាមបែបលំនៅឋានសឹង្ហបុរីដ៏ស្រស់ស្អាត ទាន់សម័យដែលមានតម្លៃចាប់ពី ២៥,០០០ដុល្លារឡើងទៅ។
រឹតតែពិសេសជាងនេះទៅទៀត គម្រោងផ្តល់ជម្រើសការបង់ប្រាក់ដល់អតិថិជន ដោយរំលស់ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់រហូតដល់រយៈពេល ២ឆ្នាំ និងមានធនាគារដៃគូសហការផ្តល់ឥណទានគេហដ្ឋាន ក្នុងអត្រាការប្រាក់ទាប និងរយៈពេលវែងរហូតដល់២០ឆ្នាំ។
ទីតាំងគម្រោងមានសក្តានុពលសេដ្ឋកិច្ចល្អ ក្បែរក្រុងតាខ្មៅ ទីប្រជុំជនអំណោយផល សម្រាប់ការរស់នៅ និងការវិនិយោគ ឬធ្វើអាជីវកម្មផ្សេងៗ គម្រោងលំនៅឋាន «ទីក្រុងរណប សីរីមង្គល» មានលក្ខណៈពិសេសផ្សេងទៀតដូចជា ៖
*មានការសហការ និងគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
*ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ មានផ្សារ សាលារៀន គ្លីនីក សួនច្បារបៃតងធំទូលាយ មានខ្យល់អាកាសបរិសុទ្ធនិងសន្តិសុខ
*មានមត្តេយ្យសិក្សា ជិតវត្តទួលក្រសាំង និងតំបន់ឧស្សាហកម្ម
*រចនាបថផ្ទះទាន់សម័យ ទូលាយ និងបង្អួចស្រស់ស្អាតធំទូលាយនិងមានចម្រឹងសុវត្ថិភាព
*ផ្ទះនីមួយៗមានរបង ហ៊ុមព័ទ្ធ ជុំវិញស្រស់ស្អាត ទំនើប
*សំណង់ផ្ទះរឹងមាំ គុណភាពល្អតាមបទដ្ឋានបច្ចេកទេសសំណង់ត្រឹមត្រូវទទួលស្គាល់ដោយវិស្វករជំនាញ
*ជាតំបន់កំពុងអភិវឌ្ឍន៍ខ្លាំង នៅជិតប្រលានយន្តហោះថ្មី និងគម្រោងខ្សែក្រុងទី៣
*ជិតតំបន់ប្រសព្វដែលអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរយ៉ាងងាយស្រួល
*មានប្លង់បំបែកក្បាលដី ប្លង់ប្រព័ន្ធ ថ្មី (L-Map)
*ដីមានកម្មសិទ្ធិឯកជន (Freehold) អាចបន្តកម្មសិទ្ធិដល់កូនដល់ចៅ។
ឆាប់រួសរាន់ឡើង ទំនាក់ទំនងកក់នៅពេលនេះដើម្បីបានទីតាំងល្អ!
ការិយាល័យលក់៖
*លេខ644B ផ្លូវជាតិលេខ2, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
*សាកសួរព័តមានបន្ថែម៖ 070 905 333/ 070 906 333/ 070 907 333/089 915 168/ 089 913 168/ 089 906 168/ 099 999 752/748/751
ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ជាបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេ មានកេរ្តិ៍ឈ្មោះល្អ និងធានាទំនុកចិត្តបំផុតមួយនៅកម្ពុជា ជាម្ចាស់គម្រោងល្បីឈ្មោះធំៗ ដែលត្រូវបានទទួលស្គាល់គុណភាពជាអន្តរជាតិ ដូចជា The Bridge, The Peak , Sky 31 Condo, និង The Palm Resort។