Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រខេត្តតាកែវ ចុះប្រគល់ផ្ទះ១ខ្នង និងផ្តល់អំណោយដល់ជនចាស់ជរា ព្រមទាំងផ្តល់សំលៀកបំពាក់ ដល់ប្រជាការពារ៥០នាក់

08-12-2018 16:07

(តាកែវ)៖ លោកបណ្ឌិត ចន្ទ័ សារុន តំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់​ រួមនឹងភរិយាលោកស្រី សុខកែវ ចន្ទ័ សារុន បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នង ប្រកសង្ក័សី ទំហំ៤គុណ៥ម៉ែត្រ ជូនលោកយាយ ជូ តង់ នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងសំភារៈមួយចំនួន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។

សំភារៈដែលត្រូវបានប្រគល់ជូនលោកយាយ ជូ តង់ រួមមានដូចជា កន្ទេល ភួយ មុង ចាន ឆ្នាំង ទឹកត្រី ប៊ីចេង ទឹកក្រូច ចង្ក្រាន ផើង បំពង់ទឹក និងថវិការមួយចំនួន ព្រមទាំងបានផ្តល់សំលៀកបំពាក់ដល់ប្រជាការពារ ចំនួន៥០នាក់។

ជាមួយគ្នានោះ លោក ចន្ទ័ សារុន បានផ្តល់រទេះរុញចំនួន២គ្រឿង ដល់លោកយាយ ថុក ប៉ឹម និងលោកយាយ អ៊ឹម សារីម ដែលជាជនពិការ នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ៕