Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស.ស.យ.ក ខេត្តកំពង់ស្ពឺ រៀបចំមហោស្រមប្រគុំតន្ត្រីក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ជូនពលរដ្ឋទស្សនាកំសាន្ត អបអរសាទរខួបទី៤០ នៃការបង្កើត «សមាគមយុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា»

08-12-2018 11:50

(កំពង់ស្ពឺ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក) នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសួនច្បារសម្ដេចព្រះសង្ឃរាជជួនណាត បានរៀបចំពិធីកំសាន្ត ដោយមានការចូលរួម ពីក្រុមសិល្បៈ នៃមន្ទីរសិល្បៈខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក ហួត ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមជាមួយអ្នកមុខអ្នកការមកពីស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីនេះ ហៅថា រាត្រីវប្បធម៌ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងដើម្បីអបអរសាទរខួប ៤០ឆ្នាំ នៃការបង្កើត «សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបានប្រែឈ្មោះថា «សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)»