(បាត់ដំបង)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ចុះព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ គឺថ្ងៃទី៧-៨ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តកាច់រទេះ ក្នុងឃុំកំពង់ព្រៀង និងនៅក្នុងបរិវេណវត្តស្វាយធំ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិត៣០០នាក់។

ការចុះព្យាបាលជូនប្រជាពលរដ្ឋនេះ គឺជាក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌បារាំងនៅកម្ពុជា(AMH)។

អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានឲ្យដឹងថា នេះជាលើកទី៨ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះមកព្យាបាលប្រជាពលរដ្ឋស្រុកសង្កែ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង សប្បាយរីករាយបំផុត ដោយពួកគាត់បានទទួលការព្យាលដោយឥតគិតថ្លៃ។

ក្នុងនាមអ្នកតំណាងរាស្រ្ត តែងតែគិតគូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក៏បានយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ នៅក្នុងស្រុកសង្កែទាំងមូលផងដែរ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះព្យាបាលជូនប្រជាពលរដ្ឋទាំង២ឃុំ ក្នុងស្រុកសង្កែបានប្រមាណជិត៣០០នាក់។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជម្ងឺទូទៅជូនពួកគាត់ហើយ ក្រុមការងារយើង និងបន្តកសាងសមិទ្ធិផលផ្សេងៗទៀត ពិសេសដោះស្រាយបញ្ហាទឹកដើម្បីបូមបង្ហូរទឹកចូលស្រែជូនពួកគាត់ ដោយចែកវេណគ្នាបូមទឹកទៅតាមជាក់ស្តែង។

អ្នកតំណាងរាស្រ្តបានថ្លែងអំគុណយ៉ាងធំធេង ដល់ក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងស្ម័គ្រចិត្តចុះមកព្យាបាលជម្ងឺទូទៅជូន ប្រជាពលរដ្ឋយើងអស់រយៈពេល២ថ្ងៃ មកនេះប្រកបដោយជោគជ័យ។

ប្រជាពលរដ្ឋដែលបានមកទទួលព្យាបាលជម្ងឺទាំងអស់ ក៏បានថ្លែងអំណរគុណផងដែរ ដល់អ្នកតំណាងរាស្រ្តដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានលើគ្រប់បែបយ៉ាង កន្លងមកក៏ដូចជាបច្ចុប្បន្ននិងទៅអនាគត់ និងសូមគទ្រអ្នកតំណាងរាស្រ្តល្អតែងតែនៅជិតនិងជួយសស្រាយកង្វល់ ឬតាម សំណូមពររបស់រាស្រ្តបានទាន់ពេលវេលាផងដែរ៕