គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ៧ ខែធ្នូ ស្លាប់ម្នាក់ និង៧នាក់រងរបួស
08-12-2018 07:05
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ កើតឡើងចំនួន៦លើក បានបង្កឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៧នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូ៣គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់មានមិនគោរពសិទ្ធិ៣លើក ប្រជែង១លើក និងបត់គ្រោះថ្នាក់២លើក។
រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប៣២នាក់ បង្ករបួសធ្ងន់ស្រាលចំនួន១០១នាក់៕