ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា កម្ពុជាមិនអនុញ្ញាតឲ្យមានទ័ពបរទេសនៅកម្ពុជាទេ (ចុចអាន)
២៖ ឯកសារសំខាន់ៗចំនួន៦ត្រូវបានចុះហត្ថលេខាក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម (ចុចអាន)
៣៖ អគ្គរដ្ឋទូតអឺរ៉ុបប្រកាសថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកសិទ្ធិឱ្យអតីតថ្នាក់ដឹកនាំ CNRP ធ្វើនយោបាយឡើងវិញ និងសម្រួលស្ថានការណ៍ផ្សេងទៀត គឺជាសញ្ញាវិជ្ជមាន (ចុចអាន)
៤៖ នាយកក្រុមហ៊ុនអឺរ៉ុបនៅកម្ពុជា បង្ហាញជំនឿថា សហភាពអឺរ៉ុបនឹងមិនដក EBA ពីកម្ពុជាឡើយ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគវៀតណាមមកវិនិយោគនៅកម្ពុជា (ចុចអាន)
៦៖ កម្ពុជា-វៀតណាម ប្តេជ្ញាប្រឹងប្រែងបោះបង្គោលព្រំដែន ឲ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១៩ (ចុចអាន)
៧៖ កម្ពុជា-ឡាវ ដាក់ចេញទិសដៅរួមគ្នាចំនួន៧ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ (ចុចអាន)
៨៖ យុវជន កម្ពុជា-ចិន រួមគ្នារៀបចំពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅទីក្រុងប៉េកាំង និងរំលឹកដល់វីរភាពសម្តេចព្រះបរមរតនកោដ្ឋ (ចុចអាន)
៩៖ សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ»! ចាប់ពីថ្ងៃ១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង (ចុចអាន)
១០៖ ក្រោយសវនាការ តុលាការសម្រេចប្រកាសសាលក្រម សហជីពធំៗទាំង៦នាក់ នៅថ្ងៃ១១ ខែធ្នូ (ចុចអាន)
១១៖ ឯកអគ្គរាជទូតកម្ពុជាថ្មី ប្រចាំនៅអេហ្ស៊ីប និងអ៊ីស្រាអែល ប្តេជ្ញាខិតខំបំពេញភារកិច្ច ជាតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ (ចុចអាន)
១២៖ ក្រសួងធនធានទឹក៖ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ករណីដាក់បង្កៃគ្រាប់បែកក្នុងអគារ CNN នៅញូយ៉កគឺជារឿងបោកប្រាស, បុគ្គលិកទាំងអស់ចូលបម្រើការងារជាធម្មតាវិញ (ចុចអាន)
២៖ ទីបំផុតមហាសន្និបាត UN ចេញសេចក្តីអំពាវនាវឲ្យអ៊ីស្រាអែល បញ្ចប់ការត្រួតត្រាលើដែនដីទាំងឡាយរបស់ប៉ាឡេស្ទីន (ចុចអាន)
៣៖ លោក ដូណាល់ ត្រាំ ស្វាគមន៍សេចក្តីថ្លែងការណ៍របស់ចិន ដែលចង់ឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មមហាយក្សទាំងពីរ សម្រេចចេញក្នុងពេល៩០ថ្ងៃ (ចុចអាន)
៤៖ Fox News: លោក ដូណាល់ ត្រាំ តែងតាំងលោកស្រី Heather Nauert ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំ UN (ចុចអាន)
៥៖ មានការចោទប្រកាន់ថា Facebook លួចស៊ើបការណ៍ការសម្ងាត់ពីក្រុមអ្នកប្រើទូរស័ព្ទ Android លើពិភពលោក តែមេបណ្តាញសង្គមយក្សនេះទើបចេញមុខទាត់ចោល (ចុចអាន)
៦៖ នាយកប្រតិបត្តិ Facebook ទាត់ចោលព័ត៌មានថាខ្លួនបានលក់ទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យភាគីទីបី (ចុចអាន)
៧៖ សហរដ្ឋអាមេរិក៖ ប្រព័ន្ធនយោបាយទីក្រុងប៉េកាំងនឹងរងឥទ្ធិពល ដោយសារតែរបត់សេដ្ឋកិច្ចរបស់ចិនផ្ទាល់ (ចុចអាន)
៨៖ ចេញលុយប៉ុន្មានទើបសម? កិច្ចចរចាជុំទី១០រវាងអាមេរិក-កូរ៉េខាងត្បូងនឹងត្រូវធ្វើឡើង ដើម្បីកំណត់ថ្លៃចំណាយរបស់កូរ៉េខាងត្បូង ដល់កងទ័ពអាមេរិក (ចុចអាន)
៩៖ អាជ្ញាធរថៃចេញយុទ្ធនាការ១០ថ្ងៃ ដើម្បីស្រង់យកសំរាមចេញពីទន្លេចៅប្រាយ៉ា ដែលមានប្រវែងសរុប៣៧២គីឡូម៉ែត្រ (ចុចអាន)