(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៦៨គ្រឿង រកឃើញល្មើសច្បាប់៧៣២គ្រឿង (ម៉ូតូ៧២%) អប់រំ២៦៥គ្រឿង និងផាកពិន័យ៤៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៧ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន១,៦២៤គ្រឿង, អប់រំ១៣៦គ្រឿង និងផាកពិន័យ៣៥០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៥,៣៤៤គ្រឿង រកឃើញយានយន្តល្មើស៤,៥៣៣គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ១,៧៧៥គ្រឿង និងផាកពិន័យ២,៧៥៨គ្រឿង៕