(ភ្នំពេញ)៖ ក្រុមហ៊ុនឈានមុខផ្នែកបច្ចកវិទ្យាចំនួនពីរ Campura Triangulum Corporation និង Barracuda បានរួមគ្នាបង្ហាញពីបច្ចេកវិទ្យា និងផលិតផល ដែលមានលក្ខណៈពិសេសថ្មីៗ ដើម្បីឆ្លើយតប នឹងបំពេញនូវសេចក្តីត្រូវការ របស់អតិថិជន ក្រោមសិក្ខាសាលាមួយស្តីពី « Protect Your Business With Barracuda » នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
Barracuda គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយដែលឈានមុខគេនៅក្នុងវិស័យបច្ចេកវិទ្យាហើយក៏ជាដៃគូរបស់ក្រុមហ៊ុន Campura Triangulum Corporation ដែលជាក្រុមហ៊ុនមួយឈានមុខគេក្នុងការចែកចាយផលិតផលបច្ចេកវិទ្យាទំនើបៗ នៅក្នុងប្រទេសកម្ពុជា ។
លោក ឡេង បូរ៉ាមី នាយកគ្រប់គ្រងផ្នែក Pre-Sales, Enterprise Division របស់ក្រុមហ៊ុន Campura Triangulum Corporation បានឲ្យដឹងថា ប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលានេះ ចង់បង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ Barracuda ដែលមានលក្ខណៈពិសេសថ្មីៗ ដើម្បីឆ្លើយតប នឹងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ហើយអតិថិជនក៏អាចយល់ដឹងអោយកាន់តែច្បាស់អំពីអត្ថប្រយោជន៍ជាច្រើន បន្ទាប់ពីបានចូលរួមសិក្ខានេះ។
លោកក៏បានថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានចូលរួមសិក្ខាសាលា និងតែងតែគាំទ្រនូវរាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមកផងដែរ។
ចំណែកលោក Yean Loon Thooi ជា Pre-Sales Engineer តំណាងអោយក្រុមហ៊ុន Barracuda បានធ្វើបទបង្ហាញ ជូនអតិថិជនអោយស្គាល់កាន់តែច្បាស់ អំពីផលិតផល និងសេវាកម្មរបស់ Barracuda គឺជាក្រុមហ៊ុន នាំមុខទីផ្សារសំរាប់ ប្រព័ន្ធ IT ដូចជា Email Protection, Network and App Security ហើយនិង Attack Protection & Data Loss Prevention។
លោកក៏បានលើកយកផលិតផល Barracuda WAF and Load Balancer ហើយនិង Comprehensive Email Protection ដើម្បីធ្វើបទបង្ហាញអោយអតិថិជនយល់ដឹងកាន់តែច្បាស់ក្នុងការប្រើប្រាស់ផលិតផលនេះ ហើយអាចគ្រប់គ្រងនូវរាល់តំរូវការ របស់អតិថិជន ដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លានៅលើទីផ្សារ ដែលនាំមកនូវការរចនាដ៍ប្រណីតហើយផ្តល់ភាព ងាយស្រួល បំផុតដល់អ្នកប្រើប្រាស់ ព្រមទាំងមានតម្លៃសមរម្យជូនចំពោះអតិថិជនទៀតផង។
នាឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជន ដែលបានអព្ជើាញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីនេះ ហើយអតិថិជននិងទទួលបាននូវចំនេះដឹងថ្មីក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Barracuda ដោយបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុតនឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕