(ភ្នំពេញ)៖ លោក David Li នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Huawei ជាកម្លាំងចលករ នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៅកម្ពុជា អស់រយៈពេលជិត២០ឆ្នាំមកហើយ។
លោក David Li បានលើកឡើងទៀតថា «គ្រប់ជំហាននៃការងារដែលយើងធ្វើជាដៃគូធំៗរបស់យើង គឺដើម្បីជួយផ្តល់សេវាទូរគមនាគមន៍ ដែលមានគុណភាពខ្ពស់ តម្លៃប្រកបដោយប្រសិទ្ធិភាព និងត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាពី 2G, 3G ទៅ 4G ហើយឥឡូវនេះគឺ 4.5G ។លើសពីនេះទៀត យើងធ្វើការជាមួយដៃគូដ្ឋាភិបាល និងឯកជន ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថល ក៏ដូចជាធ្វើការដោយផ្ទាល់ជាមួយអតិថិជន ដែលជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មី ដែលមានទូរស័ព្ទទំនើប កុំព្យូទ័រថេប្លេត និងកុំព្យូទ័រយួរដៃ»។
លោកបានបន្ថែមទៀតថា «យើងមើលឃើញថា ការបើកចំហដោយឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដែលជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទីបួន នឹងនាំឱ្យមានការតភ្ជាប់ទំនាក់ទំនងកម្រិតថ្មីមួយទៀត ក៏ដូចជានាំសង្គមទៅកាន់ពិភពលោកដ៏ឆ្លាតវៃ ដែលអ្វីគ្រប់យ៉ាងអាចមានអារម្មណ៍ អ្វីៗគ្រប់យ៉ាងអាចទំនាក់ទំនងគ្នា ហើយអ្វីៗគ្រប់យ៉ាងមានភាពឆ្លាតវៃ» ។
លោកថ្លែងបន្ដថា សេវាកម្ម Cloud គឺអាចផ្តល់ជូនតាមតម្រូវការ ហើយអតិថិជនអាចទិញបាន ដោយចំណាយតាមគោលការណ៍ ប្រើអស់ប៉ុណ្ណា បង់ប្រាក់ប៉ុណ្ណោះ គឺមានន័យថា អតិថិជនអាចទិញសេវា Cloud ដូចគ្នានឹងការប្រើប្រាស់អគ្គិសនី ទឹក ឬសេវាទូរស័ព្ទ ដែរអ្នកអាចទិញបានច្រើនឬតិច ទៅតាមតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះ ប្រសិនបើអតិថិជន មិនអានប៉ាន់ស្មានតំរូវការរបស់ខ្លួន បានជម្រើសនេះ ពិតជាសមស្រប និងអាចជួយបង្កើនប្រសិទ្ធិភាពនៃការវិនិយោគរបស់អ្នក។
ដោយការផ្លាស់ប្តូរឌីជីថល ជាមួយតំរូវការសេវាកម្មដ៏រហ័ស មានភាពបត់បែន និងការគ្រប់គ្រងប្រកបដោយភាពវៃឆ្លាត នោះគេរំពឹងថា ក្រុមហ៊ុនទាំងអស់ នឹងប្រើប្រាស់សេវាកម្ម Cloud នេះ នៅត្រឹមឆ្នាំ២០២៥ ហើយ៨៥% នៃកម្មវិធីប្រើប្រាស់ក្នុងសហគ្រាស នឹងត្រូវបានតម្លើងនៅលើ Cloud ដូច្នេះសេវា Cloud នឹងចូលក្នុងប្រតិបត្ដិការអាជីវកម្មដូចគ្នាទៅនឹងសេវាអ៊ិនធឺណេតបច្ចុប្បន្ន។ សេវាកម្ម Cloud គឺជាកាតាលីករ សម្រាប់ការផ្លាស់ប្តូរឌីជីថល ហើយវាអាចជួយសម្រួល ដល់សហគ្រាស ឲ្យផ្តោតលើការដោះស្រាយបញ្ហាអាជីវកម្ម ជាជាងការចំណាយពេលលើបច្ចេកវិទ្យា ចំណាយច្រើន ក៏ដូចជាខ្វាយខ្វល់លើប្រសិទ្ធភាពការងារ។
លោកបានបន្ថែមទៀតថា ជាមួយនឹងកាលៈទេសៈនៃតំរូវការទាំងនេះ ក្រុមហ៊ុន Huawei មានចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់
ដោយក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់រូប គ្រប់គេហដ្ឋាន បណ្តាស្ថាប័ន ទៅកាន់ពិភពលោកដ៏ឆ្លាតវៃ។ សេវាកម្ម Cloud របស់ក្រុមហ៊ុន HUAWEI បានផ្តល់នូវ computing platform ដ៏មានអានុភាព ងាយស្រួលប្រើប្រាស់ ដើម្បីជួយដល់យុទ្ធសាស្ត្របច្ចេកវិទ្យា AI ដ៏ពេញលេញ និងតំរូវគ្រប់សេណារីយ៉ូ របស់ក្រុមហ៊ុន Huawei ដែលអាចឲ្យអតិថិជន អាចទាញយកអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាមួយនេះ» ។
ក្រុមហ៊ុន Huawei ប្តេជ្ញាក្នុងការកសាងស្ថាបត្យកម្មកូនកាត់ (hybrid) បើកចំហរជាមួយដៃគូ និងផ្តល់នូវដំណោះស្រាយ រួមទាំង hardware និងsoftware ក៏ដូចជាសេវាកម្មដើម្បីធ្វើឱ្យដំណើរការនៃកម្មវិធី ក្នុងសហគ្រាសមានភាពកាន់តែប្រសើរឡើង។ វាជួយឱ្យសហគ្រាស ដឹងពីការចែករំលែកធនធានមនុស្ស តាមរយៈបច្ចេកវិទ្យា clouds ក៏អាចឱ្យសហគ្រាសដឹងពីតម្រូវការនៃលំហូរទិន្នន័យ និងការផ្លាស់ប្តូរកម្មវិធីផ្សេងៗ នៅលើហេដ្ឋារចនាសម្ព័ន្ធតែមួយ APIs ប្រព័ន្ធអេកូ សេវាកម្ម និងបទពិសោធន៍រវាងបច្ចេកវិទ្យា clouds សាធារណៈ និងបច្ចេកវិទ្យា clouds ឯកជន។
លោក David បានសង្កត់បញ្ជាក់ថា «ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ HUAWEI CLOUD, យើងបានបើកដំណើរការជាផ្លូវការនូវ បច្ចេកវិទ្យាclouds សាធារណៈ នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច។ HUAWEI CLOUD នឹងនាំមកនូវភាពងាយស្រួលបន្ថែមទៀត ដល់ជីវភាពនៃប្រជាជន គ្រួសារ និងស្ថាប័ននានានៃកម្ពុជា។ យើងផ្តល់ជូននូវបច្ចេកវិទ្យា CLOUD ដ៏ល្អបំផុត ដោយការសហការរួមគ្នាជាមួយដៃគូក្នុងស្រុករបស់យើង»។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Huawei ក៏បានថ្លែងអំណរគុណចំពោះអតិថិជន និងដៃគូរបស់ចំពោះការគាំទ្រនេះ ។ក្រុមហ៊ុនមួយនេះ នឹងចូលរួមជាមួយប្រជាជនកម្ពុជា ដើម្បីជាសាក្សី នៃវឌ្ឍនភាពនៃសង្គម និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៕
ព័ត៌មានបន្ថែមសូមពិនិត្យ៖ https://intl.huaweicloud.com/