(ភ្នំពេញ)៖ ឡាគ្លីនិក LaClinique ដែលជាគ្លីនិកបារាំងដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធគ្លីនីករបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញជាផ្លូវការហើយ ដោយនឹងផ្តល់ជូនការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ ពិភពលោក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
LaClinique បានធ្វើកិច្ចសហការជាមួយគ្លីនិក ខេមា ដែលជាគ្លីនិកដ៏ល្បីល្បាញមួយ ដែលមានស្តង់ដារខ្ពស់ ហើយស្របទៅនឹងស្តង់ដារបរទេស ដែលមានទីតាំងស្ថិតនៅអាគារលេខ២៨ ផ្លូវលេខ២៩៤ សង្កាត់បឹង កេងកងទី១ ដោយ LaClinique នៅជាន់ទី៩។ LaClinique គឺជាគ្លីនិកថ្មី សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរកការវះកាត់កែសម្ផស្ស ប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។
LaCLinique មានក្រុមគ្រូពេទ្យឯកទេស ដែលមានជំនាញផ្នែកវះកាត់ផ្សេងៗគ្នា សរុបចំនួន១១រូប ហើយជារៀងរាល់ខែ តែងតែមានគ្រូពេទ្យម្នាក់ ក្នុងចំណោម១១នាក់ នឹងធ្វើដំណើរពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីប្រចាំការរយៈពេលចំនួនពីរសប្តាហ៍ និងជួបផ្តល់ប្រឹក្សា ព្រមទាំងធ្វើការវះកាត់ជូនដល់អតិថិជន។
លោកវេជ្ជបណ្ឌិត Michel CHABAUD, ឯកទេសផ្នែកវះកាត់កែសម្ផស្ស បានថ្លែងថា «ការប្រមូលផ្តុំនូវក្រុមគ្រូពេទ្យឯកទេស ជំនាញជនជាតិបារាំង ដែលសុទ្ធសឹងតែមានជំនាញឯកទេសច្បាស់លាស់ ខាងផ្នែកវះកាត់ កែសម្ផស្ស ធ្វើឲ្យសម្រស់ស្រស់ស្អាតដូចពីធម្មជាតិ ហើយប្រកបដោយគុណភាព និងសុវត្ថិភាព ទាំងនេះ គឺជាអាទិភាពដ៏ចម្បងរបស់យើង។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែបានធ្វើ ដំណើរទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ដើម្បីស្វែងរកសេវា និងទទួលការវះកាត់កែសម្ផស្ស ដែលប្រកបដោយគុណភាព និងមានលក្ខណៈស្តង់ដារ។
លោកថា តែឥឡូវនេះ លោកអ្នក ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ មិនចាំបាច់ព្រួយបារម្ភពីរឿងនេះ តទៅទៀតឡើយ ដោយសារតែវត្តមានរបស់ LaClinique ភ្នំពេញ នឹង ផ្តល់ជូននូវការវះកាត់កែសម្ផស្ស លំដាប់ថ្នាក់ពិភពលោក ប្រកបដោយប្រសិទ្ធភាពបំផុតពីសំណាក់គ្រូពេទ្យ ឯកទេសដ៏ស្ទាត់ជំនាញដែលមកពីប្រទេសបារាំង៕