(ភ្នំពេញ)៖ ឱកាសេពិសេសបានមកដល់ហើយ សម្រាប់អ្នកចង់ក្លាយជាកំពូលអ្នកលក់អាជីព! ក្រុមហ៊ុន ខេមហ្វូន ជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃនាំមុខនៅក្នុងកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «យុទ្ធសាស្រ្ត ក្លាយជាកំពូលអ្នកលក់អាជីព»

វាគ្មិន លោក លន់ បូរី ដែលទើបតែទទួលបានពានមាស ផ្នែកគុណភាព ការដឹកនាំពីប្រទេសអង់គ្លេស និងជាអ្នកជំនាញបណ្តុះបណ្ដាលធនធានមនុស្ស ពោរពេញទៅដោយបទពិសោធ៍ លើការគ្រប់គ្រងយុទ្ធសាស្រ្តផ្នែកលក់ជាច្រើនឆ្នាំ នឹងចូលរួមបកស្រាយ ចែករំលែក ចំណេះដឹង ជំនាញបទពិសោធ៍ ដល់សិក្ខា្កកាមទាំងអស់។

ជាមួយគ្នាផងដែរ ក៏មានមានការចែករំលែកបទពិសោធ៍ ពីអ្នកជំនាញខាងគ្រប់គ្រងទីផ្សា និងផ្នែកលក់ផ្សេងដទៃទៀផងដែរ។ កាន់តែពិសេស ថវិកា៨០% (ប៉ែសិបភាគរយ) ដែលបានមកពីការចូលរួមនេះ នឹងបរិច្ចាគមូលនិធិ មន្ទីរពេទ្យគន្ធបុប្ជា។

បញ្ជាក់៖ កម្មវិធីសិក្ខាសាលានេះ នឹងត្រូវធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌល CKCC ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង២៖០០រសៀល ជាមួយតម្លៃត្រឹមតែ១០ដុល្លារ /ម្នាក់ រួមជាមួយអាហារសម្រន់។

ព័ត៌មានបន្ថែម៖ 096 7646 932 / 071 48 02 22
រួសរាន់ឡើង កន្លែងមានចំនួនកំណត់!!!!