(ភ្នំពេញ)៖ លោក គង់ គាំ មនុស្សជំនិតរបស់លោក សម រង្ស៉ី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខហៅលោក សម រង្ស៉ី ថា ជាមេដឹកនាំឆ្អិនក្បាលស៊ីក្បាល ឆ្អិតកន្ទុយស៊ីកន្ទុយ។ ការរិះគន់នេះបានធ្វើឡើងតាមរយៈ Facebook របស់លោកតែម្តង។
ដំបូងឡើយលោក គង់ គាំ ចាត់ទុកថា លោក សម រង្ស៉ី ជាមនុស្សចិត្តទេវត្តតែមាត់ជាទេវតា ជុំវិញការដោះលែងលោក កឹម សុខា។ ការនិយាយបែបនេះក៏ដោយសារតែ លោក សម រង្ស៉ី ដែលដណ្តើមយកខ្មោចសង្គ្រោះជាតិទៅគ្រប់គ្រងក្បត់នឹងលោក កឹម សុខា នោះ បែរជាចេញមកអំពាវនាវឱ្យរាជដ្ឋាភិបាលដោះលែង លោក កឹម សុខា មុនឱ្យថ្នាក់ដឹកនាំដទៃរបស់អតីត CNRP ធ្វើនយោបាយ បន្ទាប់ពីការរិះគន់រូបលោកកាន់តែធ្ងន់ធ្ងរឡើង។
លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិ ជាគណបក្សពីររួមបញ្ចូលគ្នា ទាំងមិនគោរពលក្ខន្តិកៈ ទាំងធ្វើការសម្រេចចិត្តតែបក្សពួកខ្លួនម្ខាង គេហៅមេដឹកនាំឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ កុំយកខ្លួនបៀត។ របៀបនេះប្រទេសមិនផ្លាស់ប្តូរ»។
ជាមួយគ្នានឹងការពោលបែបនោះ លោក គង់ គាំ ក៏បានព្រមាន លោក សម រង្ស៉ី កុំរុញអ្នកដទៃឲ្យចូលកម្ពុជាមុន ហើយឱ្យទណ្ឌិតនេះហ៊ានចេញមុខចូលប្រទេសមុនគេបង្អស់។ លោកចាត់ទុកថា អតីត CNRP ពេលនេះហាក់កំពុងលេងល្បែងមួយគឺ « ល្បែងស្វារុញគ្នា»៕