Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

AMK នឹងផ្អាកដំណើរការសេវាហិរញ្ញវត្ថុ បណ្ដោះអាសន្នតាមការិយាល័យភ្នាក់ងារ និងអេធីអឹម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-១០ ខែធ្នូ ដើម្បីកែលម្អប្រព័ន្ធធនាគារ

06-12-2018 15:35

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានចេញសេចក្ដីជូនដំណឹងដល់សារធារណជនថា ចាប់ពីថ្ងៃទី៧-១០ ខែធ្នូ ឆ្នាំ២០១៨នេះ AMK នឹងផ្អាកដំណើរការសេវាហិរញ្ញវត្ថុជាបណ្ដោះអាសន្នតាមការរិយាល័យភា្នក់ងារ និងអេធីអឹម។

ការផ្អាកដំណើរនេះគឺ ដើម្បីកែលម្អប្រព័ន្ធធនាគារស្នូលថ្មីឲ្យបានប្រសើរជាមុន។

សូមជម្រាបថា ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដាក់ ដំណើរការប្រព័ន្ធធនាគារស្នូលថ្មី TEMENOS (T24) ដើម្បីឆ្លើយ​តប​​ទៅនឹងការរីកចម្រើនរបស់គ្រឹះស្ថាន និងផ្ដល់​ជូននូវសេវា​កម្មកាន់​តែ​សម្បូរ​បែបជូនអតិថិជន៕