Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរ៧នាក់ ត្រូវអាជ្ញាធរថៃ បញ្ជូនឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអានសេះ ក្រោយជាប់ឃុំឃាំងរយៈពេល២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ និងកាប់ឈើគ្រញូង (Video Inside)

06-12-2018 15:07

(ព្រះវិហារ)៖ ប្រជាពលរដ្ឋខ្មែចំនួន៧នាក់ ដែលអាជ្ញាធរថៃ ចាប់ឃុំឃាំងរយៈពេល២ឆ្នាំ ​ពីបទឆ្លងដែនខុសច្បាប់ ដើម្បីទៅកាប់ដើមគ្រញូង នៅក្នុងទឹកដៃថៃ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអានសេះ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីទំនាក់ទំនងព្រំដែនច្រកតំបន់អានសេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រជាពលរដ្ឋខ្មែរទាំង៧នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកណាំឃុន ខេត្តឧប៊ុន ប្រទេសថៃ ពីបទលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមចំណុចព្រលានតាទុំ នៅក្នុងភូមិសាស្ត្រ ភូមិឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើគិតថ្ងៃដែលអាជ្ញាធរថៃធ្វើការដោះលែងមកវិញ គឺប្រជាពលរដ្ឋខ្មែរទាំង៧នាក់នេះ ជាប់ឃុំឃាំងក្នុងម្នាក់ៗ២ឆ្នាំមកហើយ។

មន្ត្រីដដែលបានបន្តថា ពលរដ្ឋខ្មែរទាំង៧នាក់នេះ​ រួមមានទី១៖​ឈ្មោះ សូ រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ កែវ យុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ, អ្នកទាំង០២ ខាងលើនេះ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣៖ ឈ្មោះ ខន ភីអិច ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ អៀង ឯក ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥៖ ឈ្នោះ យ៉ន រីមសុខ ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង០៣នេះ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៦៖ ឈ្មោះ យាង កែន ភេទប្រុស អាយុ២៩ឆ្នាំ និងទី៧៖ ឈ្មោះ ទិត្យ សៀ ភេទប្រុស អាយុ៣៤ឆ្នាំ ឈ្មោះទាំង០២នាក់នេះ​រស់នៅភូមិសង្កែរ ឃុំសង្កែរ១ ស្រុកឆែប ខេត្តព្រះវិហារ។

បន្ទាប់ពីធ្វើការអប់រំណែនាំរួច សមត្ថកិច្ចទំនាក់ទំនងព្រំដែន ច្រកតំបន់អានសេះ បានឱ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាត្តិ៕