(ភ្នំពេញ)៖ ក្រុមហ៊ុន Yue Tai គ្រុប បានពង្រីកសក្ដានុពលរបស់ខ្លួន មិនត្រឹមតែក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងកម្ពុជាតែម្ដង។ ចាប់តាំងពី ក្រុមហ៊ុន Yue Tai គ្រុប បានចុះសិក្សា នៅខេត្តកំពង់ចាមរួច ក្រុមហ៊ុននេះ មានគម្រោងកែប្រែមុខមាត់ថ្មីរបស់ខេត្តនេះ។
ក្រុមហ៊ុន Yue Tai គ្រុប បានប្រកាសថា នឹងប្រែក្លាយទឹកដីខេត្តកំពង់ចាម ទៅជាទីក្រុងថ្មីមួយ ដែលជាទឹកដីសុវណ្ណភូមិរបស់ខេត្ត នាពេលអនាគត។ គម្រោងនេះ នឹងប្រើប្រាស់ដីទំហំ ៨០០ មូរ (ខ្នាតផ្ទៃដីរបស់ចិន) ដែលក្នុងនោះ ផ្ទៃដីសាងសង់សរុបដល់ ទៅជិត៦០ម៉ឺនម៉ែតការ៉េ។ ទីក្រុងថ្មីនេះ នឹងជាគម្រោងមានរចនាសម្ព័ន្ធសម្បូរបែប ជាបណ្តុំនៃលំនៅឋានវីឡា ពាណិជ្ជកម្ម អាជីវកម្ម ទេសចរណ៍ វប្បធម៌ សាលារៀន និងមន្ទីរពេទ្យ។
ដើម្បីបំពេញតម្រូវការ ក្នុងការរស់នៅ និងតម្រូវការប្រើប្រាស់របស់ប្រជាជន ក្នុងខេត្តកំពង់ចាម រួមទាំងខេត្តនៅជុំវិញតំបន់នោះ ក្រុមហ៊ុន Yue Tai នឹងដើរតួជាទីក្រុងពហុមុខងារ ដែលមានដូចជា៖ វិថីពាណិជ្ជកម្មថ្មើរជាង, ផ្ទះល្វែងប្រកបអាជីវកម្មម៉ូតទាន់សម័យ, វីឡាទោលមានសួនច្បារឯកជន, សួនទឹកកំសាន្ត, ផ្សារទំនើបធំជាងគេទីមួយ នៅខេត្តកំពង់ចាម, សួនឧស្សាហកម្ម ព្រមទាំងសាលារៀនលំដាប់អន្តរជាតិ។
គម្រោងនេះ ក៏មានសេវាកម្មថែទាំអចលនទ្រព្យ លំដាប់ផ្កាយ៥ផងដែរ៖ ការប្រឹក្សាសេវាកម្មថែទាំអចលនទ្រព្យ របស់ក្រុមការងារមានបទពិសោធន៍ ក្នុងសណ្ឋាគារ PHNOM PENH WHITE SWAN ដែលជាក្រុមហ៊ុន គ្រប់គ្រងអចលនទ្រព្យ មានកេរិ៍តឈ្មោះល្បីរបស់ ក្រុមហ៊ុនអន្តរជាតិ YueTai គ្រុប។
ក្រុមហ៊ុន YueTai គ្រុប នឹងបង្កើតគម្រោងដ៏ធំនៅក្រុងកំពង់ចាម ដោយសំរឹតសំរ៉ាងនូវបទពិសោធន៍ស្ថាបត្យកម្មសំណង់ និងរចនាបទ គួបផ្សំនឹងហេត្ថារចនាសម្ព័ន្ធ ទេព្យកោសល្យក្នុងវិស័យនគរូបនីយកម្ម ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុងតំបន់ ជនជាតិចិន ព្រមទាំងជនបរទេសមានការភ្ញាក់ផ្អើល នៅបន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបានកន្លងផុត៕