ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ យាងចេញពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញហើយ តាមជើងយន្ដហោះពិសេស
06-12-2018 11:20
(សៀមរាប)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ បានយាងចេញពីខេត្តសៀមរាប ត្រឡប់មករាជធានីភ្នំពេញវិញហើយ តាមជើងយន្ដហោះពិសេស។
សូមជម្រាបថា ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទជាផ្លូវការ នៃពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។
ដោយឡែកនៅព្រឹកមិញនេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក៏បានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាបផងដែរ៕