(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៤លើក) បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១៤នាក់ (ស្រី២នាក់) របួសស្រាល៦នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់៩នាក់ (យប់ម្នាក់)។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះមានម៉ូតូ១៣គ្រឿង រថយន្តធុនតូច៣គ្រឿង រថយន្តធំ៥គ្រឿង។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់៤លើក និងងងុយ១លើក។
រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១-៥ ខែធ្នូ ឆ្នាំ២០១៨ កើតឡើងចំនួន៥៨លើក បណ្តាលឲ្យមនុស្សស្លាប់២៣នាក់ របួសសរុប៨០នាក់ របួសធ្ងន់៥៤នាក់ របួសស្រាល២៦នាក់៕