(បាត់ដំបង)៖ ទឹកប្រាក់៧០លានរៀល ត្រូវបានប្រគល់ជូនបុរសវ័យចំណាស់ម្នាក់មានឈ្មោះ ចាន់ ឃឿម អាយុ៦៤ឆ្នាំ បច្ចុប្បន្នជាកសិករ និងជាប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវបន្ទាប់ពីទិញទទួលទានក្រោយមកពីចំការ។
ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានលោក ចាន់ ឃឿម បានឱ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់សម្រាកពីធ្វើចំការ លោកបានទៅអង្គុយលេង ផ្ទះអ្នកជិតខាង ដែលមានលក់គ្រឿងទេស ហើយក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុង ដើម្បីទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកពិតជារំភើបរីករាយជាខ្លាំងស្ទើរមិនជឿភ្នែកខ្លួនឯង ហើយក៏យកបង្ហាញអ្នកលក់ ដែលនៅជិតគ្នាស្រាប់ និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទមាននៅនឹងក្រវិលកំប៉ុង។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះខ្លួនមិនអាចរកចំណូលអ្វីបាននោះឡើយ ក្រៅពីការធ្វើចំការដាំដំឡូងតែប៉ុណ្ណោះ ប៉ុន្តែពេលនេះបន្ទាប់ពីទទួល បានលុយរង្វាន់៧០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ លោកនឹងយកមួយចំនួនទៅសងបំណុលគេ និងធ្វើបុណ្យជូនអ្នកម្តាយដែលកំពុងចាស់ជរា ហើយទុកមួយចំនួនទៀត ដោះស្រាយបន្ទុកគ្រួសារ ដែលកំពុងជួបសព្វ និងបន្តទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្ររហូតនោះក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្ថែមរង្វាន់ យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន៥០ រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុងរាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។
អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ, អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេ នៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរ ជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕