(កណ្តាល)៖ លោក រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុងអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុប១,៤៩៧នាក់ ក្នុងបរិវេនសាលាវិទ្យល័យសម្តេច ព្រះសង្ឃរាជ ប៊ូ គ្រី ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង, លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល។
លោក តាក់ ជីឡៅ បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្មួយៗទាំងអស់ សូមចាប់យកក្តារឆ្នួន ប៊ិន សៀវភៅ និងយកសាលារៀនជាមិត្តសម្លាញ់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារសង្គមជាតិ ហើយជៀងវាងឲ្យឆ្ងាយនូវគ្រឿងញឿន។
បន្ទាប់មក លោក តាក់ ជី ឡៅ បានជួយឧបត្ថម្ភទៅដល់វត្តព្រះឥន្ត្រសាមគ្គីធម៌ អង្ករ១តោន និងឧបត្ថម្ភសិស្សានុសិស្ស សៀវភៅចំនួន១,៥០០ក្បាល ប៊ិចចំនួន១៥០០ដើម និងជួយឧបត្ថម្ភដល់សាលានូវទឹកប្រាក់ ចំនួន៧៤,០០០,០០០រៀល ព្រមទាំងជួយឧបត្ថម្ភសាលាឃុំព្រៃពួច ចំនួន៣,០០០ដុល្លារ ជូនសាលាវិទ្យាល័យហ៊ុន សែន អង្គពពាយចំនួន៥០៦ដុល្លារ និងឧបត្ថម្ភទៅដល់វត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងមួយខែ អង្ករមួយតោន ថវិកា១លានរៀល រយៈពេល៣ខែ។
ជាចុងបញ្ចប់ លោកបណ្ឌិត រស់ វណ្ណា បានថ្លែងថា លោកសប្បាយចិត្តរីករាយនូវពេលដែលឃើញសមិទ្ធផលនានា ក្នុងទីធ្លារវត្តព្រះឥន្ត្រីសាមគ្គីធម៌មានភាពរីកចម្រើនកើនឡើង ដែលកន្លងមកបានចូលរួមចំណែកដ៏ធំធេង មុនគេក្នុងវិស័យព្រះពុទ្ធសាសនា និងរួមចំណែក វិស័យអប់រំ ជាពិសេលនៅក្នុងឃុំក្រាំងម្កាក់ និងឃុំបែកចាននេះតែម្តង៕