
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ពហុកីឡដ្ឋានដ៏ប្រណីតឧបត្ថម្ភដោយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ចាប់ដំណើរលើកស្លាក និងវាស់វែងជាផ្លូវការ
05-12-2018 11:12
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីលើកស្លាកគម្រោងសាងសង់ កីឡដ្ឋានកំពង់ស្ពឺ ដែលជាគំរោងផ្តល់ជូន ដោយអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ក៏កំពុងលេចធ្លោលើឆាកអន្តរជាតិផងដែរ។
លោកអភិបាលបានបន្តឲ្យដឹងថា ឈរលើស្មារតីអប់រំ និងសុខភាពលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសម្រេចផ្តល់កីឡដ្ឋានដ៏ប្រណីតថ្មីមួយទៀតដល់ខេត្ត ដើម្បីប្អូនៗយុវជន យុវនារីបាននាំលេងកីឡា ជាពិសេសជាទីលានហ្វឹកហាត់ សម្រាប់ការប្រកួតនានានៅក្នុងទឹកដីខេត្តកំពង់ស្ពឺ៕