(ភ្នំពេញ)៖ ឆ្នាំ២០១៨នេះ គឺជាឆ្នាំខួបទី៦០ នៃចំណងទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន ក្រោមកិច្ចសហការរវាង ស្ថានទូតចិនប្រចាំនៅកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងព័ត៌មាន, សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្ដភាពកម្ពុជា-ចិន, ព្រឹត្ដិការណ៍ដំណើរភាពយន្តចល័តខ្មែរ-ចិន ដ៏ឆ្នើមលើកទី៣ ត្រូវបានចាប់ផ្ដើមបេសកម្មរបស់ខ្លួនបន្ដទៀត។
នៅក្នុងឆ្នាំនេះ ក្រុមការងារ នឹងធ្វើដំណើរច្រើនពាន់គីឡូម៉ែត្របន្ដទៀត តាមបណ្ដាក្រុង-រាជធានី-ខេត្ត រួមមាន៖
ទី១៖ បាត់ដំបង នៅថ្ងៃទី០៦-០៧ ខែធ្នូ នៅវង្វង់មូលដើមពោធិ៍ ជិតសាលាខេត្តបាត់ដំបង
ទី២៖ សៀមរាប នៅថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០១៨ នៅសួរបឹងកាឡូថ្មី
ទី៣៖ កំពង់ធំ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីធ្លារវត្ដសត្រាវ ស្រុកបារ៉ាយ
ទី៤៖ ស្ទឹងត្រែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីធ្លារវត្ដអារាម ភូមិស្រែគថ្មី ស្រុកសេសាន
ទី៥៖ រតនគិរី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរវប្បធម៌ខេត្ដ
ទី៦៖ មណ្ឌលគិរី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅរង្វង់មូលគោព្រៃ
ទី៧៖ ភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទីធ្លារវិទ្យាល័យឥន្ទ្រទេវី៕