(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ស្តីពីការបង្កើត ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកកិត្តិយស។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) គឺជាស្ថាប័នបុត្រសម្ព័ន្ធ នៃអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)។

ពិធីសម្ពោធជាផ្លូវការរបស់ ACC នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ស្របជាមួយនឹងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា៖