(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើឲ្យឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអគ្គលេខាធិការ ក្រសួង-ស្ថាប័នទាំងអស់ បញ្ជូនឈ្មោះអ្នកនាំពាក្យផ្លូវការ របស់ក្រសួង-ស្ថាប័ននីមួយៗ មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដើម្បីចងក្រងឈ្មោះអ្នកនាំពាក្យ របស់ក្រសួង-ស្ថាប័នទាំងអស់ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ ដាក់បញ្ជូលទៅក្នុងគេហទំព័រ និងគ្រប់មធ្យោបាយ ផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន។
បើតាមលិខិតសំណើរសុំ បញ្ជូនឈ្មោះអ្នកនាំពាក្យផ្លូវការ របស់ក្រសួង-ស្ថាប័ននីមួយៗ មកក្រសួងព័ត៌មានរបស់រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនធ្វើការទំនាក់់ទំនង នៅពេលពួកគេមានចម្ងល់ទាក់ទង និងវិស័យនីមួយៗ ជាពិសេសគឺ ធ្វើបច្ចុប្បន្នភាពសម្រាប់ពិធីជួបជុំ រវាងសម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃកម្ពុជា និងអ្នកសារព័ត៌មាននៅឆ្នាំ២០១៩នេះ។
ខាងក្រោមនេះ ជាលិខិតសំណើរសុំ របស់រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ដែលមានខ្លឹមសារទាំងស្រុង៖