Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេក្លោងចែកចាយគ្រឿងញៀនដ៏សកម្ម២នាក់ រួមទាំងថ្នាំម៉ាទឹកកក១៧កញ្ចប់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់វាយខ្នោះ

04-12-2018 10:26

(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកសន្តិសុខ និងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការល្បាតពួនស្ទាក់នៅ ក្នុងភូមិសាស្រ្តមូលដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យ និងបានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន២នាក់ ដែលកំពុងចែកចាយយ៉ាងកម្មជាក់ស្តែងភ្លាមៗតែម្តង និងរឹបអូសថ្នាំបានចំនួន១៧កញ្ចប់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ចំណុចភូមិថ្មគោលទី២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សុខ បញ្ញា នាយរងផ្នែកនគរបាលសន្តិសុខ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះ សុខ ជាតិ អាយុ៣៩មុខរប មិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ៏យ និងទី២ឈ្មោះ សួង សារង អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ភូមិបឹងកក់ទី២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវ បានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕