ក្រសួងការងារ និងក្រសួងយុត្តិធម៌ សម្រេចបង្កើតក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ (Video Inside)
04-12-2018 00:35
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចបង្កើតក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ ដោយក្នុងនោះមានលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធាន រួមទាំងអនុប្រធាន២រូប និងសមាជិក១១នាក់។