(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៃការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹង នៅក្រុមប្រឹក្សាឃុំ សង្កាត់ទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០១៨ ទទួលបានបណ្ដឹងចំនួន២។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា បណ្ដឹងទាំង២នោះ រួមមាន៖ បណ្ដឹងតវ៉ា ចំនួន១បណ្ដឹង ត្រូវបានដោះស្រាយរួច និងបណ្ដឹងជំនាស់ ចំនួន១បណ្ដឹង ត្រូវបានដោះស្រាយរួច។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង៖