គណៈកម្មការមូលបត្រកម្ពុជា អនុម័តជាគោលការណ៍ឲ្យក្រុមហ៊ុនចំនួន៥ ទទួលអាជ្ញាបណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ
03-12-2018 18:20
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៥៤។
អង្គប្រជុំបានសម្រេចអនុម័តជាគោលការណ៍លើសំណើសុំអាជ្ញាបណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់ ១៖ ក្រុមហ៊ុន អូផិន ហ្វរិក ឯ.ក (Open Forex Co., Ltd), ២៖ ក្រុមហ៊ុន ជេ.ធី.ឃែភីថល ឯ.ក (J.T.Capital Co., Ltd), ៣៖ ក្រុមហ៊ុន ស៊ីអេហ្វឌី ឃែភីថល ឯ.ក (CFD Capital Co., Ltd), ៤៖ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ឯ.ក (PP Link Securities Co., Ltd) និង ៥៖ ក្រុមហ៊ុន អឹឡាយដ៍វីន អ៊ិកឆេន ឯ.ក (Alliedwin Exchange Co., Ltd)។
ជាមួយគ្នានេះ អង្គប្រជុំក៏បានអនុម័តនូវរបៀបវារៈសំខាន់ៗមួយចំនួនទៀតផងដែរ៕
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖