(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៧៦គ្រឿង រកឃើញល្មើសច្បាប់៥៦៦គ្រឿង(ម៉ូតូ៦៣%) អប់រំ២០៤គ្រឿង និងផាកពិន័យ៣៦២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៣ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៧៩៧គ្រឿង, អប់រំ៧២គ្រឿង និងផាកពិន័យ២៤៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១,១៣០គ្រឿង រកឃើញយានយន្តល្មើស១,៥៦៧គ្រឿង (ម៉ូតូ៦៨%) ក្នុងនោះអប់រំ៥៦៥គ្រឿង និងផាកពិន័យ១,០០២គ្រឿង៕