(កំពង់ធំ)៖ មហាជនប្រកបដោយទឹកមុខញញឹមរីករាយ បានចូលរួមអបអរសាទរខួបលើកទី៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នបានក្លាយទៅជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ១១ រោច ខែកក្តិក ឆ្នាំចសំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ។
បន្ទាប់ពីលោក សូត្រ អុល ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ឡើងអានរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារនៅក្នុងមូលដ្ឋានរួចមក លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានឡើងថ្លែងបញ្ជាក់ជូនអង្គមីទីងស្តីពីគោលការណ៍ ១១.ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានដាក់ចេញនៅថ្ងៃទី០២ ខែធ្នូឆ្នាំ១៩៧៨ នៅភូមិជើងគ្លូ ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ កាលពី៤០ឆ្នាំមុន ដែលបច្ចុប្បន្ននៅដក់ជាប់ ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងឱកាសនោះដែរ អង្គមីទ្ទិញបានបើកឲ្យសមាជិកសមាជិកា ក្នុងកម្មវិធីជាពិសេសយុវជន យុវតី ជំនាន់ក្រោយ លើកឡើងពីចម្ងល់ឬ សំនួរ។ បន្ទាប់ពី យុវជន និងយុវតី បានសួរសំណួរមួយចំនួនរួចមក លោក សោម ស៊ុន ប្រធានគណៈអធិបតីក្នុងអង្គមីទ្ទិញ បានធ្វើការបកស្រាយ និងពន្យល់ យ៉ាងក្បោះក្បាយអំពីការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
លោកបានបញ្ជាក់ជូន សមាជិក សមាជិកា នៃអង្គមីទ្ទីញ ទាំងអស់ឲ្យបានជ្រាបថា «មានថ្ងៃ ២ធ្នូ ១៩៧៨ ទើបមានថ្ងៃ៧មករា ឆ្នាំ១៩៧៩។ មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗ ទាំងអស់ដូចសព្វថ្ងៃនេះ»។
ចុងបញ្ចប់ តំណាងអង្គមីទ្ទិញបានឡើងមានចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត ជូនគណៈអធិបតី និងអង្គពិធីទាំងមូលដោយបានសច្ចា និងប្តេជ្ញាចិត្តដូចតទៅ៖
*ទី១៖ ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន យកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៏ឲ្យបានជោគជ័យ រាល់ទិសដៅការងារភារកិច្ចរបស់គណបក្ស និងរណសិរ្ស ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
*ទី២៖ ប្តេជ្ញា! អប់រំប្រជាជន ពិសេសយុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹង និងចងចាំជានិច្ច នូវអត្ថន័យដ៏ធំធេងនៃទិវាបង្កើតរណសិរ្ស ២ធ្នូ និងទិវា ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប ហើយរួមគ្នាថែរក្សា និងពង្រីករាល់សមិទ្ធផលសង្គមជាតិឲ្យមានការរីកចម្រើនជារៀងរហូត
*ទី៣៖ ប្តេជ្ញា! គាំទ្រអនុវត្តន៍ឲ្យបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យបានជាប់ជាដាច់ខាត៕