(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបន្ថែមជម្រើសច្រើនជាងមុន ចំពោះអតិថិជនប្រាក់បញើសន្សំដោយបានបន្ថែមរយៈពេលសន្សំរហូត៤៨ខែ និង៦០ខែ នៅលើគណនីបញ្ញើមានកាលកំណត់ ជាមួយអត្រាការប្រាក់ ៧.៧៥%។ បន្ថែមពីលើនេះ អតិថិជននឹងទទួលបានអត្រាការប្រាក់រហូតដល់ ៨% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រូម៉ូសិន។

សូមបញ្ជាក់ថា រយៈពេលសម្រាប់គណនីបញ្ញើមានកាលកំណត់របស់ប្រាសាក់ គឺចាប់ពី១ខែ រហូតដល់៦០ខែ ដោយផ្ដល់នូវផលចំណេញខ្ពស់ ចំពោះអតិថិជនគ្រប់ប្រភេទ ទៅតាមលំហូរសាច់ប្រាក់។

​​​​​​​​​​​                  

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានថ្លែងថា «ប្រាសាក់ផ្ដល់ជូនរយៈពេលសន្សំកាន់តែយូរសម្រាប់គណនីបញ្ញើមានកាលកំណត់ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន ដែលត្រូវការវិនិយោគរយៈពេលវែងជាមួយប្រាសាក់។ គណនីបញ្ញើមានកាលកំណត់របស់ប្រាសាក់ មិនតែផ្ដល់អត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាប្រភពទុនដល់ប្រជាជន ឬ អាជីវកម្មដែលជួបនឹងការកង្វះទុនបង្វិល»។

តាងនាមឱ្យថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់ និងប្រើប្រាស់សេវាប្រាសាក់។ លោកអះអាងថា ការដាក់សន្សំនៅប្រាសាក់ជាជម្រើសដ៏ឆ្លាតវៃ ពីព្រោះប្រាសាក់ផ្ដល់ជូនអត្រាការប្រាក់ខ្ពស់ សុវត្ថិភាព និងទំនុកចិត្ត។

តារាងរយៈពេល និងអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់៖