(ភ្នំពេញ)៖ តម្លៃប្រែងឥន្ធនៈនៅកម្ពុជាធ្លាក់ចុះមួយក្រឹកទៀតហើយ ពោលគឺតម្លៃសាំងធម្មតាធ្លាក់មកនៅ៣៤៥០រៀលក្នុង១លីត្រ និងតម្លៃម៉ាស៊ូតធ្លាក់មកនៅ៣៥០០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះត្រូវអនុវត្តន៍នៅតាមស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូនេះ។
សូមជម្រាបថា រយៈពេល១៧ថ្ងៃមុន (ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨) តម្លៃប្រេងឥន្ធនៈដែលលក់នៅតាមស្ថានីយ៍ សាំងធម្មតាតម្លៃ៣,៦៥០រៀល និងម៉ាស៊ូតតម្លៃ ៣,៨០០រៀលក្នុង១លីត្រ។ តែពេលនេះ សាំងធម្មតាធ្លាក់ចុះ២០០រៀល មកនៅត្រឹម ៣,៤៥០រៀល និងម៉ាស៊ូតធ្លាក់ចុះ៣០០រៀល មកនៅត្រឹម ៣,៥០០រៀល៕