(ភ្នំពេញ)៖ មន្ទីរសម្ភព «ណូប៊ែល» បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង ភីរក្ស ជាស្ថាបនិកមន្ទីរសម្ភព «ណូប៊ែល» ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស និងក្រុមគ្រូពេទ្យជំនាញ យ៉ាងអធិកអធមក្រៃលែង។
មន្ទីរសម្ភព «ណូប៊ែល» មានកម្ពស់១៤ជាន់ ដែលក្នុងនោះមានបន្ទប់ធម្មតា និងបន្ទប់ VIP ជាច្រើនកម្រិត ផ្តល់សេវាកម្មដោយក្រុមវេជ្ជបណ្ឌិត និងឆ្មបជំនាញរួមនឹងឧបករណ៍ទំនើបៗ ដើម្បីឲ្យអតិថិជនទទួលបាននូវការពេញចិត្ត។ ឆ្លៀតក្នុងឱកាសសម្ពោធជាផ្លូវការ មន្ទីរសម្ភព «ណូប៊ែល» មានការបញ្ចុះតម្លៃ៣០% លើគ្រប់សេវាកម្មរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង ភីរក្ស គឺជាគ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រី ដែលមានបទពិសោធន៍ជាង២០ឆ្នាំមកហើយ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ បានសម្រេចចិត្តបង្កើតមន្ទីរសម្ភព ណូប៊ែលនេះឡើង ដើម្បីបម្រើសេវាកម្មជូនអតិថិជនគ្រប់ជាន់ថ្នាក់។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង ភីរក្ស បានបញ្ជាក់ថា មន្ទីរសម្ភព «ណូប៊ែល» មានទទួលបម្រើសេវាកម្មជាច្រើនដូចជាផ្នែកសម្ភព៖ ពិនិត្យផ្ទៃពោះ, សម្រាលធម្មតា, សម្រាលដោយពុំមានការឈឺចាប់, សម្រាលដោយវះកាត់, ពិនិត្យសុខភាពក្រោយសម្រាល, ពិនិត្យអេកូពណ៌4D, ថតកាំរស្មី X, ពិនិត្យឈាម លាមក ទឹកនោះ, វាស់បេះដូងដោយម៉ាស៊ីស្វ័យវិភាគ, ចាក់វ៉ាក់សាំងគ្រប់ប្រភេទ។ ផ្នែករោគស្ត្រី មានពិនិត្យព្យាបាល ធ្លាក់ស រលាកមាត់ស្បូន រលាកដៃស្បូន ពិនិត្យស្រាវជ្រាវកោសិកាមហារីកមាត់ស្បូន សេវារលូតរំលូតដោយសុវត្ថិភាព សេវាពន្យារកំណើត វះកាត់កូនក្រៅស្បូន ដុំគីសដៃស្បូន ដុំស្បូន ស្បូនស្រុត ដុំដោះ។ល។
សូមជម្រាបថា មន្ទីរសម្ភព «ណូប៊ែល» មានទីតាំងស្ថិតនៅអគារលេខ៧៦ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ៕