(ភ្នំពេញ)៖ ដើម្បីបង្កើនបរិយាកាសពិសេស សម្រាប់បុណ្យសមុទ្រលើកទី០៧ ខាងមុខនេះ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានដាក់ចេញនូវកម្មវិធីថ្មីមួយទៀត ដែលបើកទូលាយឱ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមដាំដើមឈើ ក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះ។

សិស្ស និសិ្សត កម្មករ-កម្មាការិនី ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចុះឈ្មោះចូលរួមដាំដើមឈើ ក្នុងឱកាសបុណ្យសមុទ្រ នៅថ្ងៃទី១៤-១៦ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។ ការចាប់ផ្តើមចុះឈ្មោះ នឹងធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ទីតាំងសហគមន៍នេសាទ ពាមក្រសោបខេត្តកោះកុង។ ចុះឈ្មោះចូលរួមដោយសេរីតាមរយៈ https://cambodiaecobusiness.org/kh/register_event/b46444d474x244a443

ខាងក្រោមនេះជាខិតបណ្ណអំពាវនាវរបស់ក្រសួងទេសចរណ៍៖