(ភ្នំពេញ)៖ សន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia និងក្រុមគ្រួសារ 21 office បានរៀបចំសន្និបាតប្រចាំឆ្នាំ និងលើកដំបូងនៅកម្ពុជា ដើម្បីបង្ហាញពីសក្តានុពល និងផ្សព្វផ្សាយពីទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក។
កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា កាលពីវេលា៦ល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ហើយក្នុងសន្និបាតនេះ ក៏មានការផ្តល់ពានរង្វាន់ដល់ភ្នាក់ងារដែលធ្វើបានល្អ សម្រាប់ក្រុមគ្រួសារ Century 21 Global មកពី America Century 21 LLC HQ office, Century 21 SGR from Chicago, Century 21 Taiwan, Century 21 Japan, Century 21 south Korea, Century 21 Singapore & Hong Kong ដែលមានការចូលរួម និងការអបអរសាទរសម្រាប់ក្រុមគ្រួសារ Century 21 offices មកពីប្រទេស សិង្ហបុរី ហុងកុង ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង និងអាមេរិក។
សន្និបាតដ៏ធំនេះមានការចែករំលែកចំណេះដឹង បទពិសោធន៍ពីអ្នកជោគជ័យ និងថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ មកពីជាង១០ប្រទេស កាន់តែធ្វើឲ្យទីផ្សារអចលនទ្រព្យកម្ពុជា ទទួលបានទំនុកចិត្ត និងឈានឆ្ពោះទៅកាន់ពិភពលោក តាមរយៈការចងបណ្តាញការងារ និងការផ្សព្វផ្សាយសក្តានុពល ពីវិស័យនេះទៅកាន់ពិភពលោក កាន់តែទូលំទូលាយជាងមុន។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachy Fong បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍នេះមិនធ្លាប់មាននៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី៧៥ ដែលមាននាំយកមកនូវសិទ្ធអាជីវកម្ម ពីក្រុមហ៊ុនCentury21 ពិភពលោក ដែលបច្ចុប្បន្ន Century21 បានពង្រីកទីតាំង និងការិយាល័យរហូតដល់៨១ប្រទេសរួចហើយ។
អ្នកនាងបន្តថា «នេះជាលើកទី១ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីកំលាំងនៃការរួបរួមរបស់យើង និងបង្ហាញពីសក្តានុពលនៃCentury21 Cambodiaពិសេសការផ្តល់ទំនុកចិត្តក្នុងទីផ្សារពីសេវាកម្មរបស់យើង»។
ក្រុមហ៊ុន Century 21 គឺជាម៉ាកយីហោអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមដំណើរការកាលពី៤ឆ្នាំមុន យើងចាប់ផ្តើមរីកចម្រើនកាន់តែខ្លាំងទៅៗ ដោយសារតែគេទទួលស្គាល់ទៅលើក្រមសីលធម៌ការងារភាពស្មោះត្រង់ ភាពជឿជាក់ និងបណ្តាញនៅទូទាំងពិភពលោក ដែលមានជាង៨១ប្រទេស ជាមួយនឹងភ្នាក់ងារចលនទ្រព្យ ដែលមានជំនាញ និងការិយាល័យ ៨,៨០០ការិយាល័យ។
អ្នកនាង Grace Rachny Fong បានបន្តថា កម្មវិធីនេះនឹងបង្ហាញពីឱកាសនៃការវិនិយោគ និងទាក់ទាញការវិនិយោគ ពីអ្នកវិនិយោគអន្តរជាតិមកកម្ពុជា ព្រោះភ្ញៀវខ្លះពួកគេមិនធ្លាប់មកកម្ពុជា ហេតុនេះពេលពួកគេមកកាន់កម្ពុជា ពួកគេនឹងចាប់យកឱកាសចេញពីទីនេះ និងផ្សព្វផ្សាយពីសក្តានុពលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទៅកាន់ពិភពលោក។
សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរក្សាបាននូវកំណើន៧% អស់រយៈពេលជាង២០ឆ្នាំកន្លងនេះ បង្ហាញថាប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍរីកចម្រើនច្រើនជាងគេ នៅក្នុងតំបន់។ នេះគឺជាលទ្ធផលនៃស្ថិរភាពនយោបាយ សង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជា និងអ្នកវិនិយោគបរទេសនៅក្នុងរដ្ឋាភិបាល។
លើសពីនេះទៀតរដ្ឋាភិបាល បានធានាមិនឱ្យមានភាពជាម្ចាស់នៃការវិនិយោគ និងភាពងាយស្រួលនៃការធ្វើមាតុភូមិនិវត្តន៍ដើមទុន និងប្រាក់ចំណេញ។ នេះបានទាក់ទាញវិនិយោគបរទេសកាន់តែច្រើន រួមបញ្ចូលទាំងស័យអភិវឌ្ឍន៍អចនលទ្រព្យ ពីប្រទេសជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសដទៃទៀត វិនិយោគនៅកម្ពុជា ការបង្កើតតំរូវការសម្រាប់អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន។
វិនិយោគភាគច្រើន គឺនៅក្នុងទីក្រុង រួមមានភ្នំពេញ ក្រុងព្រះសីហនុ កែប កំពត និងសៀមរាប ។ខេត្តកោះកុងមានមនុស្សកាន់តែច្រើនឡើងៗ កំពុងធ្វើចំណាកស្រុកពីតំបន់ជនបទ ចូលទៅកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ និងបង្កើតមុខរបសផ្សេងៗ ។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងផងដែរថា «នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលយើងអាចពង្រីកការផ្សព្វផ្សាយ ពីសក្តានុពលនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក និងជាការពង្រីកទីផ្សារ និងឱកាសសម្រាប់ក្រុមហ៊ុនជាសមាជិក Century21 Family ទៅកាន់ទីផ្សារនៅក្រៅប្រទេស»។
លោកបន្តថា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសបាន ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ Century21 ត្រូវឆ្លងកាត់ប្រព័ន្ឋការងារទាំងនេះ ដើម្បីពួកគេអាចធ្វើការជាមួយភ្នាក់ងារ នៃក្រុមហ៊ុនCentury21 នៅអន្តរជាតិបាន។
លោកបន្តថា «ចង់មិនចង់ទីផ្សាររបស់យើង នឹងរីកទៅកាន់បរទេស ហេតុនេះការចាប់បានឱកាស និងពង្រីកសក្តានុពលនៃក្រុមហ៊ុននិមួយៗ វាអាស្រ័យលើសេវាកម្ម និងទំនុកចិត្តដែលពួកគេផ្តល់ឲ្យដៃគូ»។
ជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ សម្រាប់រយៈពេលវែងបន្ថែមទៀត កាលពីពេលថ្មីៗនេះធនាគារពិភពលោក បានបញ្ចេញរបាយការណ៍ថ្មីៗ របស់ខ្លួនពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តកើនឡើងជាងឆ្នាំ២០១៧ ពោលគឺនឹងអាចដល់៧.១ % នៃផលិតក្នុងស្រុក សម្រាប់ឆ្នាំ២០១៨នេះ។
ឧស្សាហកម្មសំណង់អគារ គឺត្រូវបានគេចាត់ទុកជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចមួយ ក្នុងចំណោមមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជាផ្សេងទៀត ដូចដែលមានភស្តុតាងស្រាប់ ដោយមានការផ្លាស់ប្ដូរអគារខ្ពស់ជាច្រើននាពេបច្ចុប្បន្ន ទៅជាអគារខ្ពស់កប់ពពក ការសាងសង់ទីក្រុរណប ខុនដូ បុរី ផ្សារទំនើប ការិយាល័យពាណិជ្ជកម្ម និងវិឡាកូនកាត់ជាដើម។ ភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន គឺនឹងមានការបណ្តុះបណ្តាល ឲ្យមានជំនាញពិតប្រាកដ ដូចភ្នាក់ងារក្រុមគ្រួសារ Century 21 Cambodia Family offices ៕