(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីចូលរួមអនុមោទនា រីករាយអបអរសាទរ ពិធីបុណ្យខួបឆ្នាំទី២៧ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា (០៧ ធ្នូ ១៩៩១ - ០៧ ធ្នូ ២០១៨ ) និងចូលបច្ច័យ ក្នុងកម្មវិធីបុណ្យនេះចំនួន ១០លានរៀល ។
កម្មវិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវត្ត បុទុមធម្មយុត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែចាត់ឲ្យតំណាង និងនាំយកបច្ច័យ ចូលរួមគ្រប់កម្មវិធីបុណ្យកន្លងមក ដែលគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា រៀបចំឡើង៕