(កោះកុង)៖ ជាមួយនឹងការអភិវឌ្ឍយ៉ាងស៊ីជម្រៅនៃយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ » នៅកម្ពុជា គំរូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជា និងចិន និងគម្រោង «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» ដែលត្រូវបានជំរុញដោយរដ្ឋាភិបាលកម្ពុជា និងចិន ក្រុមហ៊ុន Zhengheng (Cambodia) Co., Ltd. (ជឹងហឹង) បានបង្ហាញលើកដំបូងនូវគម្រោង តារាសាគរ-ឈូងសមុទ្រវែង ជាផ្នែកទីមួយនៃតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌តារាសាគរ។
ជាមួយប្រធានបទ «លើសពីការស្រមៃរបស់ពិភពលោក» ពិធីសម្ពោធនេះ មានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្នុងវិស័យ និងក្រុមមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ជាង៤០០នាក់មក ក៏ទទួលបានការទាក់ទាញក្រុមអ្នកសារព័ត៌មានជិត១០០រូបមកពីស្ថាប័ននានារបស់កម្ពុជា និងប្រទេសចិន បានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កម្ពុជា, លោក ឡៅ សុខារ៉ុម អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍកសិកម្ម និងជនបទ, លោក Deng Pi Bing (តឹង ពីភីង) ប្រធានក្រុមហ៊ុន Zhengheng (Cambodia) Co .,Ltd, លោក Li Tao (លី តាវ) ប្រធានក្រុមហ៊ុន Tianjin Youlian Group (ធានជីង យូលៀន) និងនាយកប្រតិបត្តិក្រុមហ៊ុន Zhengheng (Cambodia) Co. , Ltd. (ជឹងហឹង), លោក Wu Jianfeng (វូ ជានហ្វុង) និងលោក Ge Chuan (ហ្គឺ ជាន់) អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Zhengheng (Cambodia) Co., Ltd. (ជឹងហឹង)។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានទទួលស្គាល់យ៉ាងពេញលេញ នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកម្ពុជា និងចិន ហើយពេញចិត្តចំពោះ «តារាសាគរ-ឈូងសមុទ្រវែង» ជាគំរូមួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ និងជាការអភិវឌ្ឍន៍ និងការការពារបរិស្ថានអេកូឡូស៊ីគំរូមួយ។
ក្រោមនិន្នាការនៃការធ្លាក់ចុះ នៃការវិនិយោគអចលនទ្រព្យក្នុងស្រុកជាតម្លៃវិនិយោគចុងក្រោយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការវិនិយោគវិស័យទេសចរណ៍ វប្បធម៌កម្ពុជា បានក្លាយទៅជាចលនាបង្កើនតម្លៃសម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ។ ក្រោមការគាំទ្រពីគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គម្រោងដំបូង នៃរមណីយដ្ឋានទេសចរណ៍តារាសាគរ តារាសាគរ-ឈូងសមុទ្រវែង បានក្លាយជាអាទិភាពកំពូល នៃគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ទន្ទឹមនឹងនេះ គម្រោងនេះត្រូវបានទទួលស្គាល់ ដោយមនុស្សកាន់តែច្រើនឡើងៗ ដែលមានគំនិតចង់វិនិយោគ ទៅលើវា។
តារាសគរ-ឈូងសមុទ្រវែង មានទីតាំងស្ថិតនៅកណ្តាលនៃរមណីយដ្ឋានទេសចរណ៍តារាសាគរ។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដី២០០ហិកតា វាត្រូវបានហ៊ុព័ទ្ធដោយភ្នំ និងសមុទ្រ និងមានឆ្នេរសមុទ្រប្រវែង១.៩គីឡូម៉ែត្រ។ មិនត្រឹមតែមានបរិស្ថានធម្មជាតិធម្មជាតិតែមួយគត់ នៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងជាតំបន់អភិរក្សព្រៃកោងកាងធម្មជាតិធំទីពីរ នៅលើពិភពលោកផងដែរ។
ក្រុមហ៊ុន Zhengheng (ជឹងហឹង) (Cambodia) Co., Ltd.ខិតខំបង្កើតទីក្រុងលំដាប់ពិភពលោកមួយ ដែលមានតំបន់ស្នូលនៃសួនឧស្សាហកម្មឆ្លាតវៃ វិថីរចនាប័នពាណិជ្ជកម្ម អាផាតមែន មើលឃើញសមុទ្រ រមណីយដ្ឋានវីឡា រមណីយដ្ឋានកម្សាន្តកំពង់ផែ មណីយដ្ឋានកំសាន្តឆ្នេរសមុទ្រនិងតំបន់មុជទឹក។
តារាសាគរ-ឈូងសមុទ្រវែង សួនឧស្សាហកម្មឆ្លាតវៃដំបូងទំហំ ៥៥ហិកតា បានចាប់ផ្តើមនៅក្នុងដំណាក់កាលទី១ ជាសួនឧស្សាហកម្មឆ្លាតវៃផ្ទាល់ ហើយក្រុមការងារមានការយល់ដឹងស៊ីជម្រៅអំពីលក្ខណៈឧស្សាហកម្ម និងវិភាគចំណុចសំខាន់ៗនៃឧស្សាហកម្ម។
ការធានាពីរគឺ «សន្តិសុខកំពូល» និង «ការគាំទ្រទាំងស្រុង»។ ជាចំណុចចាប់ផ្តើមយើងមានគម្រោងសាងសង់អាគារការិយាល័យ 5A នៅលើឆ្នេរសមុទ្រអាគារផ្ទះល្វែងមួយ ភោជនីយដ្ឋាន ដែលមានម្ហូបដ៏ឆ្ងាញ់ប្រណីត ប្លុកពាណិជ្ជកម្ម ទីកន្លែងកីឡាជាដើម និងមានវិធានការសន្តិសុខគុណនឹងបីដើម្បីធានាបរិយាកាសប្រតិបត្តិការ ប្រកបដោយផាសុកភាព និងរយៈពេលវែងសម្រាប់សហគ្រាសទាំងអស់។ គម្រោងនេះ នឹងត្រូវបានផ្អែកលើឧស្សាហកម្មនេះ ហើយនឹងនាំមកនូវឧស្សាហកម្ម និងទេសចរណ៍ចំនួន៨០,០០០ក្នុងរយៈពេល៥ឆ្នាំ ដើម្បីធានាដល់ការអភិវឌ្ឍរួមគ្នា នៃវិស័យឧស្សាហកម្ម និងទេសចរណ៍។
លោក Wu Jianfeng (វូ ជានហ្វុង) នាយកប្រតិបត្តិក្រុមហ៊ុន Zhengheng (Cambodia) Co. , Ltd. (ជឹងហឹង) បានឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេស។ លោក Wu បានថ្លែងថា « Zhengheng (Cambodia) Co., Ltd. (ជឹងហឹង) ជាក្រុមហ៊ុនមួយដែលមានឯកទេសខាងការអភិវឌ្ឍន៍ អចលនទ្រព្យអន្តរជាតិ និងអភិវឌ្ឍន៍ទីក្រុងហើយបានជ្រើសរើសធ្វើឲ្យកាន់តែស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា និងឆ្លើយតបយ៉ាងសកម្មចំពោះគោលនយោបាយ «ខ្សែក្រវ៉ាត់មួយផ្លូវ» របស់ចិន។