(ភ្នំពេញ)៖ បច្ចុប្បន្នការរស់នៅ របស់មនុស្សជំនាន់ថ្មីសង្កេតឃើញថា ភាគច្រើនពួកគេចូលចិត្ត ញាំអាហារខាងក្រៅផ្ទះ ច្រើនជាងខាងក្នុងផ្ទះ ពិសេសពួកគេពេញនិយមលើអាហារតាមដងផ្លូវ ឬហៅថា (Street Foods) ព្រោះថា អាហារនេះមានបរិយាកាសល្អ, ងាយស្រួល, ឆាប់រហស័ដោយមិនចាំបាច់ចំណាយពេលរង់ចាំយូរ និងពិសេសជាងនេះនោះគឺ តម្លៃសមរម្យទៀតផង។
អាស្រ័យហេតុនេះហើយទើបការ ប្រកបអាជីវកម្មអាហារ Street Foodsនេះ កំពុងរីកលូតលាស់ដូចផ្សិត ហើយហាងថ្មីៗជាច្រើនបានបើកដំណើរការជាបន្ដបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះផ្សារ Dé Somana ជាផ្សារមួយដែលផ្ដោតលើការលក់អាហារបែប Street Foods បានបើកដំណើរការហើយ ដែលការបើកដំណើរការនេះគឺ ដើម្បីបំពេញតម្រូវការដល់អតិថិជនទាំងអស់។
ផ្សារ Dé Somana មានទីតាំងស្ថិតនៅម្ដុំទីប្រជនជន TK និងជាទីកន្លែងដល់សមរម្យមួយសម្រាប់អតិថិជនទាំងអស់ ងាយស្រួលក្នុងការធ្វើដំណើរ មានកន្លែងចតរថយន្ដយ៉ាធំទូលាយ និងមានម្ហូបអាហារបែប Street Foods យ៉ាងសំបូរបែបទៀតផង។
លោក សួន សុជាតា អគ្គនាយក Dé Somana ឲ្យដឹងថា Dé Somana ត្រូវបានសាងសងឡើងយ៉ាងយកចិត្តទុកដាក់ ពីអ្នកជំនាញស្ថាបត្យករប្រចាំកម្ពុជា ដែលមានជំនាញច្បាស់លាស និងត្រឹមត្រូវ ដែលបានច្នៃផ្សារ Dé Somana ឲ្យមានភាពទាក់ទាញ ពេញនិយាម និងផាសុខភាពដល់អតិថិជនគ្រប់រូប។
លោកបន្តថា ផ្សារ Dé Somana មានហាងអាហារឆ្ងាញ់ៗជាង២០ ពិសេសសំបូរដោយអាហារបែប Street Foods ក្នុងនោះក៏មានផ្សេងៗជាច្រើនទៀតដូចជា៖ ហាងផ្គត់ផ្គង់សម្ភារៈទូរស័ព្ទ, ហាងសម្លៀកបំពាក់គ្រប់ប្រភេទ, ហាងផ្គត់ផ្គង់គ្រឿងសំអាង និងមានហាងសាឡនសម្រាប់បុរសនារីផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជាមានកន្លែងលក់អាហារបែប Street Foodsច្រើនកន្លែង ដែលហេតុធ្វើឲ្យអាជីវកម្មនេះ រីកដុះដាលជាខ្លាំងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ៕