(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៤លើក) បណ្តាលឲ្យស្លាប់៥នាក់ របួសធ្ងន់ស្រាល១២នាក់ (ស្រី២នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១២នាក់ (យប់៧នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូ ១២គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ២គ្រឿង យានផ្សេងៗ១គ្រឿង៕