(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,០៤៦គ្រឿង រកឃើញល្មើសច្បាប់៦៦៦គ្រឿង (ម៉ូតូ៧៣%) អប់រំ២២៦គ្រឿង និងផាកពិន័យ៤៤០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០១ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,១៤៦គ្រឿង, អប់រំ២៤៤គ្រឿង និងផាកពិន័យ៣៤៦គ្រឿង៕