(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាមួយលោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នៅទីក្រុងហ្សាកាតា នាថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស, កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៤ នឹងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលអនុវត្តដោយប្រទេសទាំងពីរ។ លើសពីនេះទៅទៀត កិច្ចប្រជុំ នឹងរិះរកលទ្ធភាពក្នុងការប្រើប្រាស់សក្តានុពលសម្រាប់ផលប្រយោជន៍រួមគ្នា និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបានលើកកម្ពស់អស់រយៈពេលជាច្រើនឆ្នាំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចម្រុះនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖