(ភ្នំពេញ)៖ នៅចុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនជាច្រើនទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីវិនិយោគបើករោងចក្រ សង់សណ្ឋាគារ និងការវិនិយោគផ្សេងៗទៀត នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដែលកំពុងមានសក្តានុពល និងបរិយាកាសវិនិយោគដ៏ល្អ ក្នុងតំបន់។
ជាក់ស្តែងគិតតែក្នុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគទាំងតូចទាំងធំចំនួន២១គម្រោង ត្រូវបាន CDC អនុម័តឲ្យដំណើរការការវិនិយោគ ដោយសរុបទុនវិនិយោគមានរហូតដល់ជាង៦៦០លានដុល្លារអាមេរិក បង្កើតការងារថ្មីជូនពលរដ្ឋខ្មែរ ១ម៉ឺនកន្លែង។ នេះបើតាមទិន្នន័យដែលបណ្តាញព័ត៌មាន Fresh News ស្រង់ចេញពី Facebook ផ្លូវការរបស់ CDC។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន NORO MALL CO.,LTD. គម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៩៤កន្លែង។
២៖ ក្រុមហ៊ុន SCHNEITEC RENEWABLE CO.,LTD. គម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥៨.២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៥កន្លែង។
៣៖ ក្រុមហ៊ុន LING XIU INT’L CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨.៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។
៤៖ ក្រុមហ៊ុន CATH PHARMA CO.,LTD. គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។
៥៖ ក្រុមហ៊ុន SAIER (CAMBODIA) GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,០២៥កន្លែង។
៦៖ ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦.២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង។
៧៖ ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ៤៣.៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,១៤០កន្លែង។
៨៖ ក្រុមហ៊ុន TJN PROPERTIES CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣១៥កន្លែង។
៩៖ ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។
១០៖ ក្រុមហ៊ុន GRAND PRODUCTION CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៤២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤៩កន្លែង។
១១៖ ក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD. គម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៨៤កន្លែង។
១២៖ ក្រុមហ៊ុន PCAM BEVERAGE CO.,LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌព្រែកព្នៅ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤២០កន្លែង។
១៣៖ ក្រុមហ៊ុន KIRI APHIVATH CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ១១.៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។
១៤៖ ក្រុមហ៊ុន QIN YUE GARDEN HOTEL CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧.៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង។
១៥៖ ក្រុមហ៊ុន HUAYU XINPENG PLASTIC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦កន្លែង។
១៦៖ ក្រុមហ៊ុន CAMBODIAN PACKAGING CHAKREY TING CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០.៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។
១៧៖ ក្រុមហ៊ុន TRY PHEAP IMPORT EXPORT CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧កន្លែង។
១៨៖ ក្រុមហ៊ុន MING FAI ENTERPRISE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។
១៩៖ ក្រុមហ៊ុន PRINCE HUAN YU REAL ESTATE គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២,១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,៦៨១កន្លែង។
២០៖ ក្រុមហ៊ុន XIN HAO HUI ENTERTAINMENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង។
២១៖ ក្រុមហ៊ុន Y SENG CO.,LTD គម្រោងបង្កើតរោងចក្រផលិតបារី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣១២កន្លែង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពឱ្យធ្វើការវិនិយោគ តែពុំមានការលើកទឹកចិត្ត៕