(ភ្នំពេញ)៖ យោងតាមរបាយការណ៍យុទ្ធនាការប្រឆាំងគ្រឿងញៀន លើកទី៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល១១ខែ ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៧,២២៩ករណី ឃាត់ខ្លួនមនុស្សជាង១.៥ម៉ឺននាក់ រឹបអូសគ្រឿងញៀនជាងកន្លះតោន។
របាយការណ៍បានបញ្ជាក់ថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨៖
* បង្ក្រាបសរុបចំនួន៧,២២៩ករណី ឃាត់មនុស្ស៖ ១៤,៤៨៨នាក់ (ស្រី១,២០០នាក់) ក្នុងនោះជនបរទេស ២៤២នាក់ (ស្រី៤២នាក់) មាន១៨សញ្ជាតិ
- ករណីជួញដូរ រក្សាទុក កែច្នៃចាត់ចែង ដាំដុះ ៤,៥៥២ករណី ឃាត់ខ្លួន៨,២២២នាក់ (ស្រី៨៣៥នាក់)
- ប្រើប្រាស់ ២,៦៧៧ករណី ឃាត់ ៦,២៦៦នាក់ (ស្រី៣៦៥នាក់)
- អនុវត្ដដីកា៖ ២១៣ដីកា ឃាត់២០៣នាក់ (ស្រី៨នាក់)
* សារធាតុញៀនគ្រប់ប្រភេទជាង ៥២៤គីឡូក្រាម និង៧២៥កញ្ចប់
* កញ្ឆាក្រៀមជាង ៤៩គីឡូក្រាម និង ១៥៩,៩៥០ដើម
* សម្ភារចាប់យកមាន រថយន្ដ៧៩គ្រឿង ម៉ូតូ១,៨៦២គ្រឿង ទូរស័ព្ទ៤,៩៨៩គ្រឿង ជញ្ជីង៣២៨គ្រឿង អាវុធខ្លី២៥ដើម អាវុធវែង១៣ដើម
* ចលន និងអចលនទ្រព្យ ស្នើសុំបង្កកចំនួន៥កន្លែងមានដីចំកា១កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង២កន្លែង៕