(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សុទ្ធតែបានដឹងហើយថាក្រុមហ៊ុនជីប ម៉ុង គឺជាដង្ហើមនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ការផ្តត់ផ្គង់ផលិតផលសំណង់ ដែលមានគុណភាព បានជាប់ជាចំណាត់ថ្នាក់ឈានមុខគេ ចាប់តាំងពីទស្សវត៍ទី៨០។
គិតមកទល់នឹងបច្ចុប្បន្ន ជីប ម៉ុង បានប្រើប្រាស់បទពិសោធន៍នៃការផលិត និងនាំចូលផលិតផលសំណង់គុណភាពជាង៣០ឆ្នាំ មកកែច្នៃបង្កើតបន្ថែម នូវផលិតផលសំណង់ច្រើនប្រភេទបន្ថែមទៀត សម្រាប់បំពេញបន្ថែម នូវតំរូវការទីផ្សារសំណង់កម្ពុជា ដែលកំពុងត្រូវការផលិតផលសំណង់ ដែលមានគុណភាពពិតប្រាកដ។
ក្នុងកម្មវិធីតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តឡើងពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ នៅកោះពេជ្រ ក្រុមហ៊ុន ជីប ម៉ុង បានដាក់តាំងបង្ហាញនូវផលិតផលគុណភាពលេចធ្លោរជាច្រើនដូចជា បេតុងលាយស្រេចជីប ម៉ុង ដែលមានការអភិវឌ្ឍឡូហ្គោ និងបច្ចេកវិទ្យាបេតុងលាយស្រេចថ្មី ដែកអ៊ីតាលីម៉ាកវី បន្ថែមនូវប្រភេទដែកថែបថ្មី ឆ្លើយតបនឹងត្រូវការទីផ្សារ តំរូវការដែកសម្រាប់អាគារទំនើប ស៊ីម៉ងត៍អូដ្ឋ កែច្នៃកញ្ចប់វេចខ្ចប់ថ្មី បច្ចេកវិទ្យាកាន់តែទំនើប ចុងក្រោយបង្អស់ ពីក្រុមហ៊ុនផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី។
ស្របពេលជាមួយគ្នានេះដែរ ជីប ម៉ុង ក៏បានណែនាំនូវផលិតផលសំណង់ថ្មី គឺក្បឿងបេតុង និងទុយោ ជីប ម៉ុង ដែលផលិតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយពីអ៊ីតាលី ផ្សំដោយវត្ថុធាតុដើមពីអ៊ឺរ៉ុប។ អតិថិជន ដែលបានមកទស្សនាពិពណ៌ ក៏អាចមានឱកាសទទួលបាននូវប្រូម៉ូសិនពិសេសៗ និងវត្ថុអនុស្សាវរីយ៍ពីបញ្ជរជីប ម៉ុង ផងដែរ។
យុវជនម្នាក់ ដែលបានចូលមកទស្សនាបញ្ជរពិពណ៌ជីប ម៉ុង និយាយថា កម្មវិធីពិពណ៍នេះគួរឲ្យចាប់អារម្មណ៍ ព្រោះបានផ្តល់ព័ត៌មានជាច្រើន ទាក់ទងនឹងការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេស ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុក ដែលមានការវិវត្តនៃការរីកចម្រើនលើសគេ លើផលិតផលសំណង់គុណភាព ដើម្បីដើរផ្ទឹមនឹងផលិតផលបរទេស ដែលមានវត្តមាននៅកម្ពុជា។
លោកក៏បន្តថាការ មកទស្សនាដល់ទីតាំងបញ្ជរផ្ទាល់ ធ្វើឲ្យលោកបានយល់ដឹងកាន់តែច្បាស់ ពីបច្ចេកវិទ្យានៃការផលិត ព្រមទាំងមានឱកាសចុះឈ្មោះ ក្នុងការចុះទស្សនកិច្ចដល់ទីផ្សារថែមទៀតផង។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ចាប់ពីថ្ងៃទី២៩-៣០វិច្ឆិកា ដល់ទីថ្ងៃទី១ ខែធ្នូ នៅសាលពាណិជ្ជកម្មកោះពេជ្រ។ លោកអ្នក អាចអញ្ជើញទៅទស្សនាបញ្ជរ ជីប ម៉ុង ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ និងមានឱកាសទទួលបានការប្រូម៉ូសិនពិសេសថែមទៀតផង ៕