ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ Fresh News តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ព្រះមហាក្សត្រខ្មែរ កោតសរសើរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់សេចក្តីស្រឡាញ់ សន្តោសប្រណីដល់ជនមានពិការភាពនៅកម្ពុជា (ចុចអាន)
២៖ វៀតណាមត្រៀមទទួល ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រកម្ពុជា និងទស្សនកិច្ចផ្លូវការសម្តេចតេជោ ហ៊ុន សែន នាអំឡុងខែក្រោយនេះ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាប្រាសាទបុរាណ នៅវិសាលដ្ឋានប៉ាតាន់ឌួបា ក្នុងទីក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ (ចុចអាន)
៤៖ ស្ថានទូតចិន សម្ដែងការអបអរសាទរចំពោះល្ខោនខោលកម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ចុចអាន)
៥៖ សហព័ន្ធស្រូវអង្ករកម្ពុជា ជួបពិភាក្សាជាមួយ ទូតសហព័ន្ធអាល្លឹម៉ង់ប្រចាំនៅកម្ពុជា ជុំវិញបញ្ហាសហគមមន៍អឺរ៉ុប គ្រោងយកពន្ធលើការនាំចូលអង្ករពីកម្ពុជា (ចុចអាន)
៦៖ សហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបស្ថានទូតប្រទេសសមាជិកសហគមន៍អឺរ៉ុបសំខាន់ៗ ដើម្បីតវ៉ាលើគម្រោងដកការអនុគ្រោះពន្ធពីអង្ករកម្ពុជា (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យវាយគង ទូងស្គ ទះប៉ោត គោះត្រដោកនៅម៉ោង ១០យប់ថ្ងៃ៣០ វិច្ឆិកា ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយ (ចុចអាន)
៨៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យគ្រប់ខណ្ឌ សង្កាត់និងអង្គភាពទាំងអស់ វាយគង ទូងស្គ ទះប៉ោត គោះត្រដោកនៅយប់ស្អែក ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌ (ចុចអាន)
៩៖ កម្ពុជា-នេប៉ាល់ ចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៤ (ចុចអាន)
១០៖ ក្រសួងធនធានទឹក៖ សីតុណ្ហភាពនៅខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន ចន្លោះពី២១-២៩អង្សាសេ និងខេត្ដផ្សេងៗ ចន្លោះពី២៣-៣០អង្សាសេ (ចុចអាន)
១១៖ រដ្ឋបាលក្រុងព្រះសីហនុ ជួបអ្នកវិនិយោគចិន ដើម្បីរកគន្លឹះជំរុញសកម្មភាពអភិវឌ្ឍន៍ខេត្ត និងសេដ្ឋកិច្ចពលរដ្ឋឱ្យរីកចម្រើនថែមទៀត (ចុចអាន)
១២៖ លោក គង់ វិបុល៖ គ្មានការពន្យារពេលបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ នោះទេ ប៉ុន្តែអ្នកមិនទាន់បង់ នៅតែអាចបង់បាន គ្រាន់តែជាប់ពិន័យ (ចុចអាន)
១៣៖ ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ»៖ ក្រុមយុវជនប្រមាណ៧០០នាក់ បានធ្វើដំណើរទៅដល់វិមានអនុស្សាវរីយ៍ ២ធ្នូ ដោយសុវត្ថិភាពទាំងអស់គ្នា (ចុចអាន)
១៤៖ ទឹកចិត្តស្រឡាញ់កម្ពុជា បើទោះបីអស់ជន្មាយុ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ប្រាប់ឲ្យក្រុមគ្រួសារយកធាតុមកតម្កល់នៅកម្ពុជា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ ប្រកាស «លុបចោលជំនួបជាមួយលោក ពូទីន យ៉ាងទាន់ហន់» ក្រោយពីការគ្រោងធ្វើឡើងនាកិច្ចប្រជុំ G20 (ចុចអាន)
២៖ ទីក្រុងសេអ៊ូលត្រៀមបើកចំហទ្វារស្វាគមន៍លោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលឆាប់ៗ (ចុចអាន)
៣៖ Facebook ចាប់ផ្តើមត្រួតពិនិត្យ លើការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយ នៅចក្រភពអង់គ្លេស (ចុចអាន)
៤៖ បារាំង៖ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាមួយរូបរងការចោទប្រកាន់ពី «ទង្វើក្បត់ជាតិ» ដោយលួចស៊ើបការណ៍សម្ងាត់ឲ្យកូរ៉េខាងជើង (ចុចអាន)
៥៖ អូស្ត្រាលី៖ ភ្លើងឆេះព្រៃកំពុងកើតមានឡើងជាង២០០ករណី បង្ខំឲ្យអាជ្ញាធរត្រៀមកម្លាំងជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាព (ចុចអាន)
៦៖ កាណាដា ដាក់ទណ្ឌកម្មជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ពាក់ព័ន្ធនឹងការសម្លាប់អ្នកសារព័ត៌មាន Khashoggi (ចុចអាន)
៧៖ ចិនកំពុងឆេះដុំ! អាមេរិកបញ្ជូននាវាចម្បាំងពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មី និងអះអាងថា វាជាសេរីភាពនាវាចរដែលច្បាប់អន្តរជាតិអនុញ្ញាត (ចុចអាន)
៨៖ តើនឹងមានអ្វីខ្លះកើតឡើងក្នុងកិច្ចប្រជុំកំពូល G20 នៅអាហ្សង់ទីន? ចុះកំពូល Super Star ដែលត្រៀមរះលើឆាកជានរណា (ចុចអាន)
៩៖ បទវិភាគអន្តរជាតិ៖ តើសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែនអាចផ្ទុះឡើងឬទេ (ចុចអាន)