(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាកម្លាំងអាវុធហត្ថអំពីការ បង្ការ បង្រ្កាប សង្រ្គោះ និងការយកចិត្តទុកដាក់លើបញ្ហាភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀនដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ជាក់ស្ដែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវផែនការអនុវត្តការ បង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន រហូតបង្ក្រាបបាននៅចំណុចភូមិអូរចា សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។
លោកឧត្តមសេនីយ៍មមេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទី៖
១៖ឈ្មោះឈុំ ឆេត អាយុ៤០ឆ្នាំ មុខរបរកម្មករ, ទី
២៖ឈ្មោះ នាង ប៊ុនថាន អាយុ២៨ឆ្នាំ មុខរបរកម្មករ, ទី
៣៖ឈ្មោះ ខ្វាន់ រស្មី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី
៤៖ឈ្មោះ ម៉ៅ វុទ្ធី អាយុ២៩ឆ្នាំ មុខរបរកម្មករ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៤០កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕