(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតបឋមសិក្សា និងមតេ្តយ្យសិក្សា នៅមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ បន្ថែមពីនេះ លោក ម៉ុម សារឿន បានជូនពរបេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បេក្ខជនចូលរួមប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា និងមតេ្តយ្យសិក្សា នៅខេត្តស្ទឹងត្រែង សរុបចំនួន៥៩១នាក់ (ស្រី៣៧៧នាក់) ចែកចេញជា២មណ្ឌលប្រឡង គឺមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មាន១៣បន្ទប់ និងមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង មានចំនួន១២បន្ទប់៕