(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នឹងធ្វើការបិទបរិវេណលានជល់ដំរីរយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ វេលាម៉ោង១២៖០០ថ្ងៃត្រង់ ដើម្បីប្រារព្ធពិធីបិទខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ​ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ី-អង្គរ) ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

អាជ្ញាធរជាតិអប្សរា ក៏សង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកដឹកជញ្ជូនភ្ញៀវទេចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ឱ្យបានជ្រាប៕

សូមអានខ្លឹមទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលមានខ្លឹមទាំងស្រុង ដូចខាងក្រោម៖