(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យលើទីផ្សារកម្ពុជា អស់ជាច្រើនឆ្នាំកន្លងមកក្រុមហ៊ុន មីតស៊ុយ ខេមបូឌា បានបង្ហាញជំហរយ៉ាងរឹងមាំក្នុងការបន្ដភាពរីកចម្រើនបន្ថែមទៀត។ ជាក់ស្ដែងនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុម មីតស៊ុយ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ដម៉ាក Mitsubishi Triton បានបើកសម្ពោធជាផ្លូវការរថយន្ដម៉ាក Mitsubishi Triton សេរីឆ្នាំ២០១៩ បន្ថែមទៀតហើយ។
លោក សម្បត្តិ សំប៊ូនថេថាណា អគ្គនាយកក្រុមហ៊ុន មីតស៊ុយ ខេមបូឌា ថ្លែងឲ្យដឹងថា ថ្ងៃនេះក្រុមហ៊ុនបាននាំចូល រថយន្ដសេរីថ្មីម៉ាក Mitsubishi Triton រូបរាងថ្មីសេរីឆ្នាំ២០១៩ ដែលជារថយន្ដនាំមកពីប្រទេសជប៉ុន។
លោកបន្ដថា រថយន្ដថ្មីនេះមានលក្ខណៈពិសេស ដូចរថយន្ដទំនើបដទៃទៀត និងបាននាំចូលមកកម្ពុជា ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ ដែលចង់បានរថយន្ដសេរីទំនើប ស៊ីវីល័យ និងតម្លៃសមរម្យ។
រថយន្ត Mitsubishi Triton ស៊េរីឆ្នាំ២០១៩ ជារថយន្តដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងរចនាឡើងដោយបំពាក់ ដោយប្រព័ន្ធបច្ចេកទេសទំនើបធ្វើឲ្យរថយន្ត, មានភាពរឹងមំា, ស្រស់ស្អាត, ទាក់ទាញបំផុត, ប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់គ្រប់ស្ថានភាពផ្លូវទាំងអស់៕