(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយអបអរសាទរដល់ទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៦ ដែលនឹងប្រារព្ធនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ឆ្នាំនេះ នឹងប្រព្រឹត្តទៅ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ដែលរៀបចំឡើង ដោយក្រោមប្រឹក្សាសកម្មភាពជនពិការភាព និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើសកម្មភាពលើវិស័យពិការភាព។
ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលទៀតថា ការរៀបចំទិវាជនមានពិការភាពនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានគោលដៅលើក ទឹកចិត្តដល់ជនមានពិការភាពកម្ពុជាគ្រប់ៗរូប ដោយពុំមានការរើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬនិន្នាការនយោបាយ។ ព្រឹត្តិការណ៍នេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពស្មើសិទ្ធិរវាងជនមានពិការភាព និងពុំមានពិការភាពក្នុងកាលៈទេសៈ ដែលកម្ពុជាយើងកំពុង តែមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យការជួបជុំរបស់បងប្អូនជនមានពិការភាពមានលក្ខណៈសប្បាយរីករាយ៕
សូមអានព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖