(ភ្នំពេញ)៖ ក្រុមហុនឱសថរបស់ប្រទេសបារាំងឈ្មោះ Bailly Creat បានសហការជាមួយក្រុមហ៊ុនចែកចាយឱសថនៅកម្ពុជា Alliance Phama Cambodge បានដាក់សម្ពោធឱ្យប្រើប្រាស់ផលិតផលឱសថថ្មី Creaclav «ក្រេអាក្លាវ» ដែលមានសារធាតុផ្សំពី Amoxicillin និង Clavulanic Acid ដែលមានប្រសិទ្ធិភាពខ្ពស់ សម្រាប់ព្យាបាលជំងឺដែលបង្កដោយបាក់តេរី។
ថ្លែងក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ផលិតផលឱសថថ្មីកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោកស្រី ឆាយ ណយ អគ្គនាយកនៃ Alliance Phama Cambodge បានថ្លែងថា ឱសថថ្មី «ក្រេអាក្លាវ» នេះជាផលិតផលប្រកបដោយគុណភាពល្អ ប្រសិទ្ធិភាពខ្ពស់ និងសុវត្ថិភាព សម្រាប់ព្យាបាលជំងឺដែលបង្កដោយបាក់តេរី កាន់ប្រសើរនោះ មុនប្រើប្រាស់ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ។
លោកស្រីបានបន្តថា ក្រុមហ៊ុនឱសថ Create ជាក្រុមហ៊ុនល្បីមានមូលដ្ឋាននៅប្រទេសបារាំង និងមានរោងចក្រផលិតឱសថតែក្នុងប្រទេសបារាំងប៉ុណ្ណោះ។ Create គឺជាសមាជិករបស់ស្ថាប័នអន្តរជាតិសុខដុម្មនីយកម្ម (ICH) ដែលជាស្ថាប័នត្រួតពិនិត្យការផលិតឱសថ ។រាល់ផលិតផលរបស់ Create ត្រូវពឹងផ្អែកលើមូលដ្ឋាន ៣ ជាសំខាន់គឺគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាព។
លោកស្រី ឆាយ ណយ ថ្លែងបន្ដថា «ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ និងក្រុមហ៊ុនផលិតឱសថ Labo Creat តែងតែសហការនាំមកជូនដល់ប្រជាជនកម្ពុជា អ្នកជំងឺ សហគមន៍អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រនូវផលិតផលឱសថ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ដែលសមស្របជាមួយជីវភាពប្រជាពលរដ្ឋកម្ពុជា»។
ជាក់ស្តែងនៅឆ្នាំកន្លងទៅ ក្រុមហ៊ុនទាំងពីរបានដាក់សម្ពោធឱ្យប្រើប្រាស់ផលិតផលឱសថចំនួន ៣មុខដូចជា Creazithro(Azhiromycin) ,Creacil 250mg(Amoxicillin 250mg)និង Creadol(Para+tramadol)។រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទាំងពីរ ក៏បាននាំយកផលិតផលឱសថ ដែលជាតំរូវការចាំបាច់ដូចជា Amox, Ampi, Para ជាដើម។ក្រុមហ៊ុនទាំងពីរប្ដេជ្ញាចិត្តថា នឹងបន្តនាំមកបំពេញតំរូវការប្រជាពលរដ្ឋ អ្នកជំងឺ អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រនូវផលិតផលឱសថល្អៗថ្មីៗ ដែលមានគុណភាពខ្ពស់តម្លៃសមរម្យបន្តទៀត។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ខ្មែរ និងបារំាង ក៏បានចែករំលែកបទពិសោធន៍និងចំណេះដឹងអំពីការព្យាបាល ការការពារ ការថែរក្សា និងការប្រើប្រាស់ឱសថ ឱ្យបានត្រឹមត្រូវផងដែរ ៕